Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំសម្អាតបរិស្ថានជុំវិញតំបន់រដ្ឋបាលខេត្ត និងតាមដងផ្លូវសាធារណៈជំវិញខេត្ត បំផុសប្រជាពលរដ្ឋរួមគ្នារក្សាអនាម័យបរិស្ថាន

  • បោះពុម្ព

រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានរៀបចំសម្អាតអនាម័យបរិស្ថានជុំវិញតំបន់រដ្ឋបាលខេត្ត និងតាមដងផ្លូវសាធារណៈជំវិញខេត្ត ក្នុងន័យបំផុសប្រជាពលរដ្ឋរួមគ្នារក្សាអនាម័យ និងស្រលាញ់បរិស្ថានជុំវិញខេត្ត។

យុទ្ធនាការបំផុសពលរដ្ឋ សម្អាតអនាម័យបរិស្ថានខាងលើនេះ ធ្វើឡើងនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញដឹកនាំដោយ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងខ្ពងខ្ពសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្តម ចេង ប៉ុណ្ណារ៉ា អភិបាលរងខេត្ត បានថ្លែងថា ដើម្បីឲ្យទីរួមខេត្តយើងស្អាត ប្រកបទៅដោយបរិស្ថានល្អ ទាល់តែមានការចូលរួម ដោយផ្តើមចេញពីយើងទាំងអស់គ្នា ក្នុងន័យដើម្បីសោភ័ណភាព បរិស្ថានទីក្រុងខ្លួន សុខភាពខ្លួន និងបងប្អូនកូនចៅរបស់ខ្លួន ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យ មកលេងកំសាន្ត។

ឯកឧត្តម អភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាសំអាតអនាម័យ នៅតាមទីសាធារណៈជាប់ជាប្រចាំ និងគ្រប់ពេលវេលា ដើម្បីជាការចូលរួមលើកកម្ពស់សោភ័ណភាពអនាម័យបរិស្ថានខេត្ត ដោយផ្តល់ខ្យល់អាកាសបរិសុទ្ធ សម្រាប់សុខភាពពលរដ្ឋ ពិសេសជាទីទាក់ទាញក្នុងខេត្តត្បូងឃ្មុំ៕