Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ

  • បោះពុម្ព

នាថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ មន្ទីរផែនការខេត្តត្បូងឃ្មុំ សហការជាមួយ រដ្ឋបាលខេត្ត បើកវគ្គសិក្ខាសាលាការផ្សព្វផ្សាយស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ខុន នារី អនុរដ្ឋលេខាធិការក្រសួងផែនការ ។

ក្នុងសិក្ខាសាលានេះដែរ ក៍មានការចូលរួមជាសិក្ខាកាមពីសំណាក់ អភិបាលរងក្រុង/ស្រុកទាំង៧ ប្រធាន/អនុប្រធាន តំណាងមន្ទីរ/អង្គភាពជុំវិញខេត្ត និង ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកក្រុង/ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

មានប្រសាសន៍ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចាត់ទុកអង្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់អាជ្ញាធរដែលពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុង/ស្រុក ។

ក្នុងនោះដែរ ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ថា÷ ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាមួយរដ្ឋាភិបាលនីតិកាលទី៧ក្រោមការដឹកនាំដ៍ខ្ពង់ប្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តស្ទឹងត្រែង និងខិតខំចូលរួមអនុវត្ត ឱ្យបានសម្រេចជោគជ័យនូវ«កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែល ផ្តោតការយកចិត្តទុកដាក់លើកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលបានដាក់ឱ្យចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២៣ ។

មានប្រសាសន៍បើកអង្គសិក្ខាសាលា លោកជំទាវ ខុន នារី អនុរដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍លើកឡើងថា÷ ការបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនិងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរនាពេលនេះ គឺក្នុងគោលបំណង៖ ណែនាំនិងផ្សព្វផ្សាយបន្ថែមនូវនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រនៅកម្រិតថ្នាក់ជាតិ និងជំរុញ ការប្រើប្រាស់កម្មវិធីសាធារណៈ ដល់ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានការចូលរួមបានទូលំទូលាយ ក្នុងការផ្តល់មតិជំទាស់ និងសំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ។

លោកជំទាវ ខុន នារី បានបន្តថា÷ក្រៅពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការបានពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗបន្ថែមទៀតដែល ទាំងនេះបាន បង្ហាញពីចំណុចសំខាន់ៗចំនួន៧ គឺ៖ ១.ភាពធន់នៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ, ២.ការផ្លាស់ប្ដូរពីការប្រមូលទិន្នន័យតាមជុំទៅជាការប្រមូលទិន្ន័យតាមតម្រូវការ, ៣.បរិយាបន្ននៃគ្រួសារងាយរងហានិភ័យ(គ្រួសារក្បែរក្រ), ៤.ការធ្វើបច្ចុប្បន្នកម្មរបៀបរបបគណនាពិន្ទុនិងកម្រងសំណួរ, ៥.ដំណើរការឌីជីថលភាវូបនីយកម្មពីការធ្វើការងារដោយប្រើក្រដាសទៅការកត់ត និងការរក្សាទុកទិន្នន័យតាមរយៈឌីជីថល, ៦.មុខងារថ្មីនៅក្នុងនីតិវិធី គឺការកែសម្រួលនិងលុប ទិន្នន័យដែលបានបញ្ចូល, និងទី៧.យន្តការគណនេយ្យភាព គឺ យន្តការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ដែលយើងប្រកាសឱ្យប្រើប្រាស់នាថ្ងៃនេះ។

ជាមួយគ្នានោះ លោកជំទាវ ខុន នារី អនុរដ្ឋលេខាធិការក្រសួងផែនការ បានថ្លែងបញ្ជាក់បន្ថែមឱ្យដឹងទៀតថា÷ក្រសួងផែនការបានបង្កើតកម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក (Public IDPoor App) សម្រាប់ដំឡើងលើទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃ សម្រាប់សាធារណជនផ្តល់មតិជំទាស់ និងសំណូមពរផ្សេងៗមកក្រុម ការងារឃុំ/សង្កាត់ មន្ទីរផែនការរាជធានី/ខេត្ត និងក្រសួងផែនការ។

ហើយកម្មវិធីថ្មីនេះដែរក៍បានភ្ជាប់ជាមួយ ប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រថ្នាក់ជាតិ ដែលអាចឱ្យក្រសួងផែនការ និងមន្ទីរផែនការរាជ ធានី/ខេត្ត ដឹងអំពីមតិជំទាស់ និងសំណូមពរគ្រប់ប្រភេទដែលប្រជាពលរដ្ឋ និងអ្នកមានចំណែក ពាក់ព័ន្ធផ្សេងៗបានដាក់ស្នើសុំ និងលំហូរនៃការដោះស្រាយផងដែរ៕