Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកតំបែរ មានសំណូមពរពីប្រជាពលរដ្ឋ ចំនួន ៤២ ករណី ដើម្បីដោះស្រាយ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្នុងក្របខ័ណ្ឌស្រុកតំបែរ ត្រូវបានដំណើរការទៅដោយរលូន បន្ទាប់ពីទទួលបានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងសកម្ម ក្នុងការលើកជាសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិ និងសំណូមពរ សរុបចំនួន ៤២ ករណី ដែលត្រូវបានលើកឡើង ជូនអង្គវេទិកា ដើម្បីឆ្លើយតបបកស្រាយបំភ្លឺ សម្របសម្រួល និងដោះស្រាយជូនម្ចាស់សំណូមពរ ទៅតាមសមត្ថកិច្ច របស់មន្ទីរ/អង្គភាព និងវិស័យ ដែលពាក់ព័ន្ធ ក្នុងការរស់នៅប្រចាំថ្ងៃ ក្នុងមូលដ្ឋាន។

វេទិការផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅនៅ បរិវេណវត្តសិរីពោធិព្រឹក្ស (ហៅវត្តខ្នុរ) ស្ថិតនៅភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នី ចាន់ធីតា អភិបាលរង នៃគណ:អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត តំណាងសាលាដំបូង តំណាងសាលាឧទ្ធរណ៍ កម្លាំងទាំង បី ប្រភេទ អាជ្ញាធរស្រុក អាជ្ញាធរឃុំ ទីចាត់ការពាក់ព័ន្ធនៃរដ្ឋបាលខេត្ត និងតំណាងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នាឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៏លើកឡើងថា វេទិការនាពេលនេះ មានគោលបំណង ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ក៏ដូចជាបញ្ហាប្រឈមនានា ដែលកើតមានកន្លងមក។ ហើយអង្គវេទិកា ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ លើកឡើងជាសំណួរ បញ្ចេញមតិ និងសំណូមពរ របស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ចក្នុងការដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរ ដែលបានលើកឡើង។

ទន្ទឹមនោះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ អង្គវេទិកាបានពិភាក្សា ឆ្លើយតប និងដោះស្រាយនូវបញ្ហាអាទិភាពសំខាន់ៗ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសការពង្រឹងការចូលរួមមតិ សំណើរ និងសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឃន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

បន្ថែមលើនេះ អង្គវេទិកា គឺបានបង្ហាញនូវតួនាទីរបស់ក្រុមប្រឹក្សាខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្ត សម្រេចបាន តាមរយៈការអនុវត្តសកម្មភាព នាពេលកន្លងមក និងបង្កើតមន្រ្តីជួរមុខ នៅបណ្តាការិយាល័យច្រកចេញ-ចូលតែមួយ តាមក្រុង/ស្រុក ទូទាំងខេត្ត ដើម្បីឆ្លើយតប និងសម្រួលការងារសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ បន្តចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់នៅតាមមូលដ្ឋាន ។

តមក ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបញ្ជាក់បន្ថែមថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងបន្តប្រឹងប្រែងដើម្បីបញ្ចូលនូវសំណូមពររបស់ប្រជាពលរដ្ឋ ជាអាទិភាព ទៅក្នុងកម្មវិធីបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ជាពិសេសលើកកម្ពស់ក្នុងការផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋនូវទូទាំងខេត្ត ឲ្យកាន់តែប្រសើរឡើងថែមទៀត ប្រកបដោយសមធម៌ និងជំរុញការផ្សព្វផ្សាយ ការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព ឱ្យបានដូចភ្លៀងរលឹម ជាពិសេសត្រូវខិតខំបំពេញការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ណែនាំជាធរមាន។

សូមជម្រាបជូនថា ៖ អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នេះដែរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានលើកឡើងនៅសំណួរ បញ្ហាប្រឈម ការបញ្ចេញមតិ និង សំណូមពរ សរុបចំនួន ៤២ករណី ពាក់ព័ន្ធបញ្ហាដូចជា ៖ ការរក្សាសណ្តាប់ធ្នាប់សាធារណ: បង្រ្កាបក្មេងទំនើង ស្ថាបនាផ្លូវ បណ្ដាញអគ្គីសនី ការងារកសិកម្ម ធនធានទឹក បរិស្ថាន ធម្មការនិងសាសនា និងសាធារណៈការ និងដឹកជញ្ចូន ក្នុងនោះ ត្រូវបានឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត ព្រមទាំងមន្ទីរ/អង្គភាព និងវិស័យជំនាញពាក់ព័ន្ធ បានធ្វើការដោះស្រាយជូនបានទាំងចំនួន ៤២ករណី ភ្លាមៗផងដែរ៕

 

 

c