Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ និងអង្គការហ្វ្រេតហូឡូ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមន្ទីរពេទ្យព្រះនរោត្តមសីហនុក្រុងសួង បន្តចុះអប់រំផ្សព្វផ្សាយពិនិត្យ និងព្យាបាលភ្នែក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងសហគមន៍ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ និងអង្គការហ្វ្រេតហូឡូ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីមន្ទីរពេទ្យព្រះនរោត្តមសីហនុក្រុងសួង នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយ ពិនិត្យព្យាបាលភ្នែក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងសហគមន៍ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ នៅមណ្ឌលសុខភាពឃុំជីរោទិ៍ទី១ ក្រោមអធិបតីភាព លោកស្រី ថន គឹមស្រ៊ន់ ប្រធានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ និងលោកស្រីតំណាងក្រសួងកិច្ចការនារី ក្រុមការងារមន្ទីរកិច្ចការនារីខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរពេទ្យព្រះនរោត្តមសីហនុក្រុងសួង តំណាងអង្គការហ្វ្រេតហូឡូ អាជ្ញាធរស្រុក អាជ្ញាធរឃុំ លោកស្រីទទួលបន្ទុកកិច្ចការនារីឃុំ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

នាឱកាសនោះ លោកស្រី ថន គឹមស្រ៊ន់ បានមានប្រសាសន៍ថា ការចុះអប់រំផ្សព្វផ្សាយពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋ នាពេលនេះ គឺ អង្គការហ្រ្វេតហូឡូ តាមរយៈក្រសួងកិច្ចការនារី សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យព្រះនរោត្តមសីហនុក្រុងសួង បានរួមចំណែកជាមួយជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខភាពភ្នែក ជូនដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលកំពុងមានជំងឺប្រចាំកាយ ពាក់ព័ន្ធនឹងជំងឺភ្នែក ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឃុំជីរោទិ៍ទី ១ ដោយឥតគិតថ្លៃ ។

លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត បន្តថា សកម្មភាពចុះព្យាបាលជំងឺភ្នែកជាបន្តបន្ទាប់នេះ ក៏ជាការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ក្នុងការស្វែងរកកន្លែងព្យាបាលជំងឺផងដែរ ។

ហើយការពិនិត្ត និងព្យាបាលនេះ មានការពិនិត្យ បាយភ្នែក កន្ទុយថ្លែនភ្នែក ភ្នែកស្ងួត និងកំហុសកំណុំ ជាដើម ។

លោកស្រី ថន គឹមស្រ៊ន់ ប្រធានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ក៏បានថ្លែងអណរគុណដល់ អង្គការហ្វ្រេតហូឡូ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីមន្ទីរពេទ្យព្រះនរោត្តមសីហនុក្រុងសួង ដែលបានចំណាយពេលវេលាចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នាពេលនោះ និងសូមជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ បានបំពេញការងាររបស់ខ្លួន ប្រកបដោយជោគជ័យនៅក្នុងការអភិវឌ្ឍន៍ការថែទាំសុខភាពភ្នែក។

សូមជម្រាបជូនថា ការចុះអប់រំផ្សព្វផ្សាយ ពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងសហគមន៍ នៅមណ្ឌលសុខភាពឃុំជីរោទិ៍ទី១ស្រុកត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួម សរុបចំនួន ១៩២នាក់ ស្រី ១៣៦នាក់ ដោយពិនិត្យឃើញ អ្នកមានជំងឺ ៖ បាយភ្នែក ៤៦នាក់ ស្រី១៨នាក់, កន្ទុយថ្លែនភ្នែក២៨នាក់ ស្រី១៧នាក់, ភ្នែកស្ងួត ២៦នាក់ ស្រី២០នាក់, កំហុសកំណុំ ២៩នាក់ ស្រី២០នាក់ និង ផ្សេងៗ សរុប២០នាក់ ស្រី៨នាក់ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ៧៤នាក់ ស្រី៤៦ នាក់ ក្នុងនោះភ្នែកឡើងបាយភ្នែក ៣៦នាក់១៦ស្រីនាក់ កន្ទុយថ្លែនភ្នែក ២៨នាក់ ស្រី ៨នាក់ ផងដែរ ៕