Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយដំណើរការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជូនដល់ភាគីពាក់ព័ន្ធ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធីបតីភាព ក្នុងកិច្ចប្រជុំស្តីពី “ការផ្សព្វផ្សាយដំណើរការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤“ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំ (ក្នុងបរិវេណសាលាស្រុកពញាក្រែក) ក្នុងនោះ ក៏មានការអញ្ជើញរួមពី ឯកឧត្តម លោកជំទាវ លោក-លោកស្រី តំណាងអង្គការ សមាគមន៍ តំណាងគណបក្សទូទាំងខេត្ត អភិបាល អភិបាលរងស្រុក/ក្រុង ទាំង ៧ តំណាងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក គឹម សុខនី អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានអានរបាយការណ៍ផ្សព្វផ្សាយស្តីពីលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងបានសម្តែងអំណរគុណដល់អាជ្ញាធរ ក៏ដូចជាភាគីពាក់ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការយ៉ាងល្អក្នុងដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

នាឱកាសនោះ លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានគូសបញ្ជាក់ ពីការចាប់ផ្តើម ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អំពីការចុះឈ្មោះដាក់ជាភ្នាក់ងារសង្កេតការណ៍ ការដាក់ភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខ និងជម្រាបជូនបន្ថែមដល់អង្គការ សមាគម និងគណបក្សននយោបាយដែល មានបំណងដាក់ភ្នាក់ងារ សូមរួសរាន់នៅក្នុងការចុះឈ្មោះឱ្យបានទាន់ពេលវេលាស្របតាមប្រតិទិនដែល គ.ជ.ប បានដាក់ជូន។

លោកប្រធានលេខាធិការដ្ឋាន ក៏បានបង្ហាញពីលទ្ធផល នៃការចុះឈ្មោះបោះឆ្នោត រួមមាន ៖ ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ក្នុងក្របខ័ណ្ឌទូទាំងខេត្ត, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត, អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី ចំពោះលទ្ធផលបណ្តោះអាសន្ន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ ។

ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការកោតសរសើរដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដែលបានរៀបចំឱ្យមានកិច្ចប្រជុំផ្សព្វផ្សាយនេះឡើង និងស្នើសូមគណបក្សនយោបាយ អង្គការសង្គមស៊ីវិល សូមចូលរួមដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីវាយតម្លៃ និងដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។

ឯកឧត្តម ម៉ៅ ឌុង ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តសហការគ្នារក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពង្រឹងការងារគណៈបញ្ជាការឯកភាព និងពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខនេះទទួលបានជោគជ័យ៕