Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុណ្យកឋិនទានសាមគ្គី និងផ្កាប្រាក់ ដង្ហែរឆ្ពោះទៅកាន់ វត្តឧត្តមព្រឹក្សា (ហៅវត្តយាយទេពមានជ័យ) ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ អនុមោទនា ! ពិធីបុណ្យកឋិនទានសាមគ្គី និងផ្កាប្រាក់ ដង្ហែរឆ្ពោះទៅកាន់ វត្តឧត្តមព្រឹក្សា (ហៅវត្តយាយទេពមានជ័យ)។ ការប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី និងផ្កាប្រាក់ នេះ គឺដើម្បីដង្ហែរទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តឧត្តមព្រឹក្សា ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

អង្គកឋិនទាននេះផ្តួចផ្តើមឡើង ដោយលោកអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តឧត្តមព្រឹក្សា រួមមាន ៖ ព្រះគ្រូ វ៉ន បូរ៉ា និងពុទ្ធបរិស័ទចំណុះជើងវត្តព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល, លោកតាបណ្ឌិត កុល ផេង នាយកប្រតិបត្តិសាលាបញ្ញាសាស្ត្រអន្តជាតិ អ្នកឧកញ៉ា ហុង ពីវ និងលោកជំទាវ ព្រមទាំងសហការីគ្រប់សាខាទាំងអស់ នៅរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ, លោក ម៉ម វិចិត្រ នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ, លោក គុណ និងភរិយា, លោក ផល្លី និងភរិយា, លោកយាយឧបាសិកា រ៉ន ផុន ព្រមទាំងកូនចៅនៅព្រែកក្តាម, ឧបាសិកា នី ឧបាសិកា ស៊ីហុន និងចន រីន ព្រមទាំងកូនចៅប្រុសស្រី, លោកមេឃុំស្រឡប់ ព្រមទាំងសមាជិកឃុំ និងមេភូមិ ក្នុងឃុំ, លោក ប៉ែន រ៉ុម មេភូមិជ្រៃបិទមាស ក្រុងសួង ព្រមទាំងពុទ្ធបរិស័ទក្នុងភូមិ, លោកស្រី ប៉ាន ថេន មេភូមិកណ្ដាល ក្រុងសួង ព្រមទាំងពុទ្ធបរិស័ទក្នុងភូមិ ក្រុមញ្ញាត្តិព្រះធម៌ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តឧត្តមព្រឹក្សា ជាច្រើនផងដែរ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ សព្វថ្ងៃប្រជាពលរដ្ឋខ្មែរស្ទើរតែមួយរយភាគរយ ជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា ហើយរាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ និងលើកតម្កើង សាសនាព្រះពុទ្ធដើម្បីឱ្យរាស្រ្តម្នាក់ៗ ចេះឯកភាពតាមមនោគមវិជ្ជាតែមួយរបស់ជាតិ ស្ថិតនៅក្រោមការធានាគាំពារ ពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

បុណ្យកឋិនទាន ជាពិធីបុណ្យមួយតាមបែបពុទ្ធសាសនា ដែលប្រជាពុទ្ធបរិស័ទ ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា ហើយត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយ ដូច្នេះ គេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗខ្លួន ចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ។

កឋិនទាន គឺជាសំពត់ដែលទាយក-ទាយិកា នាំយកគ្រឿងស្លៀកដណ្ដប់ ដែលដេរភ្ជាប់ដោយចេសមានឈ្មោះថា ចីវរ ទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់រយៈពេល ៣ខែរួចមកហើយ។

ចំពោះបុគ្គលដែលធ្វើ គប្បីធ្វើឱ្យត្រូវតាមរបៀបវិន័យព្រះពុទ្ធដែរ ទើបកើតជាកឋិនពេញលក្ខណៈ រីឯអានិសង្ស គឺទាយកអ្នកធ្វើកឋិនបានអានិសង្សច្រើន ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនាក៏បានអានិសង្ស ៥យ៉ាងដែរ។

ព្រះគ្រូកល្យាណធម្មោ វ៉ន សុខមាន ព្រះគ្រូចៅអធិការវត្តឧត្តមព្រឹក្សា មានថេរដីកាថា កឋិនទានសមាគមនេះ ប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះពុទ្ធបរិស័ទទាំងអស់ ដែលបាននាំយកត្រ័យចីវរ មកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្ត និងបានចូលរួមបច្ច័យជាកម្លាំងមហាសាមគ្គី សម្រាប់ចូលរួមនាពេលនេះ។ សូមឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសបារមី លោកយាយទេពមានជ័យ វត្តឧត្តមព្រឹក្សា សូមតាមជួយបីបាច់ថែរក្សាបងប្អូនទាំងអស់គ្រប់ទិវារាត្រី៕