Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ដើម្បីសាងសង់រង្វង់មូលអាងទឹកតាភួង

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង បី ប្រភេទ ប្រារព្ធធ្វើពិធីក្រុងពាលី សាងសង់រង្វង់មូលអាងទឹកតាភួង ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តត្បូងឃ្មុំ ។

ការប្រារព្ធពិធីនេះប្រព្រឹត្តទៅនៅបរិវេណរង្វង់មូលអាងទឹកតាភួង ស្ថិតនៅភូមិជ័យនិគម ឃុំកណ្ដាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានកាអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំង បី ប្រភេទ អាជ្ញាធរស្រុកពញាក្រែក និង អ្នកពាក់ព័ន្ធជាច្រើនរូប។

ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តត្បូងឃ្មុំ ក្នុងសម័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោមការមូលមតិគ្នា របស់គណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលប្រារព្ធធ្វើឡើង តាមបែបព្រហ្មញ្ញសាសនា ដែលនៅក្នុងនោះមានពិធីថ្វាយគ្រឿងសក្ការៈទិស ទាំង៨ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពិធីប្រគំភ្លេងថ្វាយទសបារមី តាមបែបបុរាណ និងគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា របស់ខ្មែរក្នុងបុព្វ ហេតុបួងសួងសុំសេចក្ដីសុខសម្រាប់ការសាងសង់រង្វង់មូលអាងទឹកតាភួង ជាពិសេសបូជាស្ដេចក្រុងពាលីដើម្បីជាលំអាន សម្រាប់មនុស្សជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឱ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។

ទន្ទឹមនេះ រដ្ឋបាលខេត្ត បាននឹងកំពុងកសាងរង្វង់មូលហ្លួងព្រះស្តេចកន ជិតរួចរាល់ហើយដែរ ដោយមានជាផ្លូវបេតុងព័ទ្ធជុំវិញ សួនច្បារទ្រូងផ្លូវ ភ្លើងអមសងខាងផ្លូវ (ផ្លូវចូលមកកាន់តំបន់រដ្ឋបាលខេត្ត),មានរៀបចំកែលម្អសោភណភាពសួនច្បារ ក្នុងខេត្ត និងសួនច្បារជុំវិញរង្វង់មូលក្នុងតំបន់រដ្ឋបាលខេត្ត ដោយមានលម្អដើមឈើផ្កា ភ្លើងបំភ្លឺ អមតាមដងផ្លូវ មានជាសួនតាមច្រំាងទន្លេសិប្បនិម្មិត អាងទឹកសោភ័ណត្បូងឃ្មុំ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋលម្ហែកាយ លំហាត់ប្រាណ និងមានកន្លែងកម្សាន្តនានា ជាច្រើនទៀត ផងដែរ ។

ទាំងនេះ គឺស្តែងឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ តាមរយៈយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល លើមាគ៌ាគោលនយោចតុកោណ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាស្ថាបនិកឯក បន្តសម្តេចធិបតី ហ៊ុន ម៉ាណែត លើមាគ៌ាគោលនយោបាយបញ្ចកោណ ដោយបន្តការរក្សាប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ក្នុងឱកានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង បី ប្រភេទ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕