Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ ដើម្បីត្រូតពិនិត្យសកម្មភាពការងាររីកចម្រើនរបស់រដ្ឋបាលខេត្ត

  • បោះពុម្ព

នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្ត ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាសាលាដំបូងខេត្ត សាលាឧទ្ធរណ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ឯកឧត្តម-លោកជំទាវ លោក-លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរ/អង្គភាព ជុំវិញខេត្ត ពន្ធដាខេត្ត រតនាគារខេត្ត គយនិងរដ្ឋករ សាខាកាពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត (ក.ប.ប) និងអ្នកពាក់ពន្ធ័ជាច្រើនរូប។

ក្នុងកិច្ចប្រជុំ លោកសេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីព្រាងរបាយការណ៍ និងសេចក្តីសម្រេចជូនអង្គប្រជុំដើម្បីពិនិត្យ ពិភាក្សា រួមគ្នារួចមក នឹងត្រូវបានអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ដោយលើកដៃយល់ព្រម ២៥ លើ ២៥សម្លេង។

នាឱកាសនោះ ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺពិតជាមានសារៈសំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ពីសណាក់ សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំ សំដៅធ្វើយ៉ាងណា កែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៏ល្អរួមទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម ដូចដែលបានចែងជាធរមាន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសម្តែងនូវការកោតសរសើរ ចំពោះគណៈអភិបាលខេត្ត ក៏ដូចជាមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចម្រើនលើកគ្រប់វិស័យ ធ្វើអោយប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត បានល្អប្រសើរ ព្រមទាំងបានអនុវត្តការងារសម្រេចជោគជ័យទៅតាមទិសដៅផែនការ ដែលរដ្ឋបាលខេត្ត បានដាក់ចេញតាមខែនីមួយៗ។

ជាចុងក្រោយឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានមានមតិបូកសរុបលទ្ធផលកិច្ចប្រជុំ ដោយមានប្រសាសន៍ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត រួមគ្នា គឺបានឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ-អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ។

គូសបញ្ជាក់ថា : របៀបវារៈ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ នាឱកាសនោះ រួមមាន : ១.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ ២.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែតុលា ឆ្នាំ២០២៣ ៣.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាង ស្ដីពីគម្រោងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៤ និង៤. បញ្ហាផ្សេងៗ ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត ៕