Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បើកកាត់វិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការ ចង្អុលបង្ហាញ ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបង្ហាញដល់អភិបាលរងខេត្តទាំងអស់ ចូលរួមកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

បើតាមការបញ្ជាក់ ពីសំណាក់ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦-៧ ខែវិច្ឆិកា ២០២៣ សម្រាប់ខេត្តត្បូងឃ្មុំ បេក្ខជនមានឈ្មោះក្នុងបញ្ជីប្រឡងសរុប ៥,៥៦៥ នាក់ ក្នុងនោះ ស្រី ៣,១៤៣ នាក់ ហើយមាន ៩ មណ្ឌល ស្មើនឹង ២២៤ បន្ទប់ ដែលមានបេក្ខជន ប្រឡងចំណេះទូទៅ សរុប ៤,៨២៧នាក់ ស្រី ២,៧៧៩នាក់ និងបេក្ខជនស្វ័យរិនចំណេះទូទៅ សរុប ៦៥០នាក់ ស្រី ៣៣១ នាក់, បេក្ខជនបំពេញវិជ្ជាសរុប ៧៤នាក់ ស្រី ២៩នាក់ ។

លោក ប្រធានមន្ទីរអប់រំ បន្តថា បេក្ខជនសាលារដ្ឋសរុប ៤,៦៧៥នាក់ ស្រី ២,៦៥៨នាក់ បេក្ខជនសាលាឯកជនសរុប ១៥២នាក់ ស្រី ១២១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានមណ្ឌលប្រឡងសរុប ៣ មណ្ឌល ស្មើនឹង ៦៩ បន្ទប់ បេក្ខជនសរុប ១,៧០៦ នាក់ ស្រី ១,០៧៨នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គម មានមណ្ឌលប្រឡងសរុប ៦ មណ្ឌល ស្មើនឹង ១៥៥បន្ទប់ បេក្ខជនសរុប ៣,៨៥៩នាក់ ស្រី ២,០៦៥នាក់ ៕

ទន្ទឹមនោះ គណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ រួមមាន ៖ លោក សេង ជ័យវុធ នាយករដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកាត់បើកវិញ្ញាសារប្រឡងនៅមណ្ឌលសាលាបឋមសិក្សាប្រជាកុមារសួង(ក្រុងសួង), ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត អញ្ជើញចូលរួមកាត់បើកវិញ្ញាសារប្រឡង នៅមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង (ក្រុងសួង) ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត អញ្ជើញចូលរួមកាត់បើកវិញ្ញាសារប្រឡង នៅមណ្ឌលអនុវិទ្យាល័យរស្មីកុមារ, ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត អញ្ជើញចូលរួមកាត់បើកវិញ្ញាសារប្រឡង នៅមណ្ឌលសាលាបឋមសិក្សា ស ខេង ខ្នារ (ស្រុកត្បូងឃ្មុំ), លោកជំទាវ នីចាន់ធីតា អភិបាលរងខេត្ត អញ្ជើញចូលរួមកាត់បើកវិញ្ញាសារប្រឡង នៅមណ្ឌលសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ (ស្រុកត្បូងឃ្មុំ), ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត អញ្ជើញចូលរួមកាត់បើកវិញ្ញាសារប្រឡង នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ត្បូងឃ្មុំ (ស្រុកត្បូងឃ្មុំ), ឯកឧតត្តម គន់ រ័ត្នមុនីអភិបាលរងខេត្ត អញ្ជើញចូលរួមកាត់បើកវិញ្ញាសារប្រឡង នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្នារ (ស្រុកត្បូងឃ្មុំ), ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត អញ្ជើញចូលរួមកាត់បើកវិញ្ញាសារប្រឡង នៅមណ្ឌលវិទ្យាល័យសម្តេចម៉ែ (ស្រុកត្បូងឃ្មុំ) និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត អញ្ជើញចូលរួមកាត់បើកវិញ្ញាសារប្រឡង នៅសាលាបឋមសិក្សា ៧ មករា (ស្រុកត្បូងឃ្មុំ) ។

អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ត ទាំងអស់ ក៏បានសួរសុខទុក្ខ និងបានលើកទឹកចិត្ត ណែនាំដល់បេក្ខជនប្រឡងទាំងអស់ សូមស្មារតីរឹងមាំឡើង ក្នុងការប្រឡងនេះ កុំភ័យ ពិនិត្យវិញ្ញាសារឲ្យបាបច្បាស់លាស់ រួចសរសេរតែម្តង ហូបចុកប្រយ័ត្នប្រយ៉ែង ដើម្បីសុខភាពយើងល្អ សម្រាកឲ្យបានគ្រប់គ្រាន់ បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹង ត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។

សូមបញ្ជាក់ថា ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ហើយដំណើរការកំណែ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដោយឡែកក្រសួងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕