Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះសង្ឃ លោកអាចារ្យ គណៈកម្មាការវត្ត យាយជី តាជី និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើបុណ្យអង្គកឋិនទាន ដើម្បីវេរប្រគេនដល់វត្តសន្តិវង្សារាម (ផ្សារថ្មី) ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ អនុមោទនា ! អង្គកឋិនទានសាមគ្គី វត្តសន្តិវង្សារាម (ហៅវត្តផ្សារថ្មី) ផ្តួចផ្តើមឡើង ដោយព្រះសង្ឃ លោកអាចារ្យ គណៈកម្មាការវត្ត យាយជី តាជី និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានមូលមតិគ្នាជាឯកច្ឆ័ន្ទធ្វើបុណ្យអង្គកឋិនទាននេះឡើង ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំវស្សាអស់រយៈពេល បីខែ កន្លងទៅ នៅរសៀលថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធធ្វើពិធីបុណ្យកឋិនទានសាមគ្គី វត្តសន្តិវង្សារាម (ហៅវត្តផ្សារថ្មី) ស្ថិតនៅភូមិ០៤-០៥ ឃុំជបឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បុងឃ្មុំ ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បុងឃ្មុំ ។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រោះថា សព្វថ្ងៃពលរដ្ឋខ្មែរស្ទើរតែមួយរយភាគរយ ជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា ហើយរដ្ឋតែងយកចិត្តទុកដាក់ និងលើកតម្កើងសាសនាព្រះពុទ្ធដើម្បីឱ្យរាស្រ្តម្នាក់ៗ ចេះឯកភាពតាម មនោគមវិជ្ជា តែមួយរបស់ជាតិ ស្ថិតនៅក្រោមការធានាគាំពារ ពីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

និយាយដោយឡែក កឋិនទានបវេណីព្រះពុទ្ធសាសនា គឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ ដោយពាក្យថា“កឋិន“ជាភាសាបាលីសំដៅយកក្របក្ដារ ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ។ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះ មានឈ្មោះថា“សំពត់កឋិន“ ។

បុណ្យកឋិន ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយ ដូច្នេះ គេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ។

បើតាម ព្រះគ្រូវិសុទ្ធិបញ្ញាញាណ វឿន ម៉ាប់ ព្រះគ្រូចៅអធិការ វត្តសន្តិវង្សារាម (ហៅវត្តផ្សារថ្មី) បានមាន សង្ឃដីការ ថា វត្តសន្តិវង្សារាម បានរៀបចំអង្គកឋិនទានសាមគ្គីនេះ ផ្តួចផ្តើមដោយព្រះសង្ឃ លោកអាចារ្យ គណៈកម្មាការវត្ត យាយជី តាជី និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានមូលមតិគ្នាជាឯកច្ឆ័ន្ទធ្វើបុណ្យអង្គកឋិនទាននេះឡើង ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំវស្សាអស់រយៈពេល បីខែ កន្លងទៅ ។

អង្គកឋិនទានសាមគ្គី វត្តសន្តិវង្សារាម (ហៅវត្តផ្សារថ្មី) បានប្រារព្ធធ្វើឡើង ទៅតាមប្រពៃណីព្រះពុទ្ធសានាខ្មែរយើង ដោយសម្រាប់រសៀល ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១៤:០០ រសៀល ក៏មានជួបជុំពុទ្ធបរិស័ទម្ចាស់ត្រៃលៀង ដើម្បីប្រារព្ធធ្វើពិធីក្រុងពាលីប្រកាសទេវតា , វេលាម៉ោង ១៣ និង ៣០ នាទី ដង្ហែរត្រៃលៀងតម្កល់ទុកលើឧបដ្ឋានសាលា, វេលាម៉ោង ១៤ និង០០នាទី ធ្វើបទនមស្ការព្រះរតនៈត្រ័យ សមាទាន ចម្រើនព្រះបរិត្ត និង សម្តែងធម៌ទេសនា និងវេលាម៉ោង ១៥ និង ៣០នាទី អញ្ជើញភ្ញៀវកិត្តិយស ទទួលទានភោជនាហារ ។

លុះព្រឹកឡើងថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០២៣ វេលាម៉ោង ៧ និង ០០នាទី ប្រគេនយាគូរដល់ព្រះសង្ឃ, វេលាម៉ោង ១១ និង០០នាទី ថ្ងៃត្រង់ ធ្វើបទនមស្ការព្រះរតនៈត្រ័យ សមាទាន និង វេភត្តាហារប្រគេនព្រះសង្ឃ, វេលាម៉ោង ១២ និង០០នាទី ថ្ងៃត្រង់ ដង្ហែអង្គកឋិនសាមគ្គីប្រទក្សិណជុំវិញព្រះវិហារ ៣ ជុំ តម្កល់ទុក និងធ្វើបទនមស្ការព្រះរតនៈត្រ័យ សមាទាន និងវអង្គកឋិនទានសាមគ្គីដល់ព្រះសង្ឃពហុទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ ។

សូមជម្រាបជូនថា អង្គកឋិនទានសាមគ្គី វត្តសន្តិវង្សារាម (ហៅវត្តផ្សារថ្មី)នេះ លោកអាចារ្យ គណៈកម្មាការវត្ត យាយជី តាជី និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន ជាអ្នផ្តើមបុណ្យ បានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក៕