Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេខាធិការដ្ឋាន នៃគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ ខេត្តត្បូងឃ្មុំ ធ្វើកិច្ចប្រជុំស្ដីពីការចុះប្រមូលចងក្រងសមាជិកផលិតផល ភូមិមួយផលិតផលមួយបន្ថែម សម្រាប់ឆ្នាំ ២០២៣

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការចុះប្រមូលចងក្រងសមាជិកផលិតផល ភូមិមួយផលិតផលមួយបន្ថែម សម្រាប់ឆ្នាំ ២០២៣ នៅសាលប្រជុំតូចជាន់ទី ១ សាលាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត សភាពាណិជ្ជកម្មខេត្ត ទីចាត់ការជំនាញរដ្ឋបាលខេត្ត អាជ្ញាធរស្រុក/ក្រុង ទាំង៧ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា ការរៀបចំកិច្ចប្រជុំនាពេលនេះឡើង គឺដើម្បីភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញដល់ការផលិត កែច្នៃ ផលិតផលកសិកម្ម សិប្បកម្ម និងសេវាកម្មនានា ជាមួយមូលដ្ឋាន ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក បំរើតម្រូវការលើគ្រប់វិស័យ និងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបជាមូលដ្ឋាន ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្តថា ភូមិ១ ផលិតផល១ គឺជាចលនារស់រវើកមួយ សម្រាប់ជំរុញ និងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តត្បូងឃ្មុំយើង ចាកផុតពីភាពក្រីក្រ និងជួយឱ្យពួកគាត់ ចេះពង្រឹងសមត្ថភាព និងបង្កើនសមត្ថភាពសម្រាប់ផលិត នៅអ្វីមួយដែលគាត់អាចផលិតបាន គឺសំដៅលើផលិតផល ដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយ ឬច្រើន ហើយផលិតទាំងនោះបានឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីតាមបែបបុរាណ និងតាមបែបសម័យទំនើប ដែលផ្ដល់ នូវកិត្យានុភាព និងមោទនភាពចំពោះភូមិឋានដែលខ្លួនកំពុងរស់នៅ ហើយផលិតផលទាំងនោះមានសក្តានុពល អាចពង្រឹងពង្រីកបានបរិមាណគុណភាព និងសោភណ្ឌភាព ដើម្បីបង្កើនបាននូវតម្លៃ និងត្រូវបានទទួលការយល់ព្រមចុះបញ្ជីរ ដោយគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានគូសបញ្ជាក់ថា សមាជិកគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត ត្រូវខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងបង្ហាញពីអត្ថប្រយោជន៍នានា សំដៅជំរុញឱ្យមានការចូលរួមចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឱ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ។

បន្ថែមលើនេះ រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត ត្រូវបង្កើតយន្តការតភ្ជាប់បណ្តាញប្រទាក់ក្រឡាគ្នាប្រកបដោយអត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល ពួកគាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការសុំចុះបញ្ជីរ ឬច្បាប់គតិយុត្តផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាយើង ជាពិសេសបង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរ៕