Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញប្រកាសចូលកាន់មុខតំណែង ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ, ឯកឧត្តម ងិន ពេជ ជំនួសឯកឧត្តម ឡុង ហុកម៉េង ទៅកាន់ខេត្តរតនគិរី

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីរបស់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយឯកឧត្តម ងិន ពេជ ជំនួសឯកឧត្តម ឡុង ហុកម៉េង ដែលផ្ទេរទៅជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងជ្មុំ ព្រមទាំងចូលរួមពីឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត អភិបាលខេត្ត,ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្ត ព្រមទាំងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ស្នងការ និងមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបី និងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធ៌ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។

បន្ថែមលើនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានផ្តាំផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ខ្ជាប់នូវអនាគតិធ៌មទាំង៤ និងសុគតិធ៌មទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់)។

ជាពិសេសទៀតនោះ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធ៌មសង្គម ធ្វើខ្លួនជាឪពុកម្តាយ ជាបង្អែក ផ្តល់ភាពកក់ក្តៅ ផ្តល់ជំនឿទុកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋលើវិស័យយុត្តិធ៌មនៅកម្ពុជា ជាពិសេសខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះដែរឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តត្បូងឃ្មុំ បានឡើងធ្វើការប្តេជ្ញាចិត្តពង្រឹងលើកកម្ពស់ការងារយុត្តិធម៍, ពន្លឿនការងាររកយុត្តិធម៍ជូនពលរដ្ឋ, គោរពក្រមសីលធម៍វិជ្ជាជីវៈ, ផ្តល់កិច្ចសហការ បង្ក្រាបរាល់បទល្មើសនានា, បន្តពង្រឹងបង្កើនចំណេះដឹង ពង្រឹងស្ថាប័ន, ពង្រឹងវិន័យការងារ រក្សានូវសាមគ្គីភាពផ្ទៃក្នុងរវាងស្ថាប័នអយ្យការ និងតុលាការ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសការងារ និងសហការធ្វើការងារល្អជាមួយអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត មន្ត្រីនគរបាលយុត្តិធម៌ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសាធារណៈដទៃទៀត ដែលច្បាប់ប្រគល់សិទ្ធិឱ្យក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ។

ជាចុងក្រោយ គណៈអធិបតី បានធ្វើការបំពាក់មេដាយ ដល់អ្នកមានស្នាដៃក្នុងការបំពេញការងារនាពេលកន្លងមក និងផ្តល់កិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕