Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនុរដ្ឋលេខាធិការក្រសួងអប់រំ និងអភិបាលរងខេត្តត្បូងឃ្មុំ សម្ពោធអគារសិក្សាថ្មី និងសមិទ្ធផលនានា នៅក្នុងសាលាចំនួន៤១សាលា ដែលទទួលបានការឧបត្ថម្ភគាំទ្រពីជំនួយមូលនិធិគីនចាន នៅសាលាឈើខ្លឹម ស្រុកមេមត់

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកតា ហាតមុត ជីស៊ិកេ ប្រធានមូលនិធិគីមចាន អញ្ជើញជាអធិបតី កម្មវិធីសម្ពោធ អគារសិក្សាថ្មី និងសមិទ្ធផលនានានៅក្នុងសាលាចំនួន៤១សាលា ដែលឧបត្ថម្ភគាំទជំនួយពីមូលនិធិគីនចាន "គម្រោងកុមារកម្ពុជារីករាយ និងការផ្តល់នូវលិខិតថ្លែងអំណរគុណជូនដល់អង្គការម្ចាស់ជំនួយ និងដៃគូរប្រតិបតិ្តគម្រោង" នៅបរិវេណសាលាបឋមសិក្សាឈើខ្លឹម ស្ថិតនៅឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក សៅ វណ្ណា នាយកប្រតិបត្តិ អង្គការខេប និងសហការី លោក អភិបាល-អភិបាលរង នៃគណៈអភិបាលស្រុកមេមត់ ពញាក្រែក និងតំបែរ តំណាងប្រតិភូមកពីខេត្តក្រចេះ រតនគីរី និងសៀមរាប និងសាលារៀនចំនួន៤១ សាលា លោក-លោកស្រីប្រធានការិយាល័យអយកស្រុក មេមត់ ពញាក្រែក តំបែរ មេឃុំ លោកគ្រូ-អ្នកគ្រូ តំណាងមាតាបិតាសិស្ស សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធយ៉ាងច្រើនកុះករ។

បន្ទាប់ពីមិតិស្វាគមន៍របស់ លោក នេត សុឃាន់ នាយកសាលាបឋមសិក្សាឈើខ្លឹម បានធ្វើរបាយការណ៍ បង្ហាញពីសាវតាសាលា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស អាគារសិក្សា និងវឌ្ឍនភាព របស់សាលាបឋមសិក្សា ជាមួយការចូលរួមរបស់សហគមន៍ ដោយបានលើកឡើងពីបញ្ហាប្រឈម ទិសដៅបន្ត និងសំណូមពរ ជូនដល់អង្គពិធីជ្រាប រួចមក លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានបន្តលើកឡើងនូវរបាយការណ៍ វឌ្ឍភាព និង សកម្មភាព របស់មន្ទីរ បានអនុវត្ត សម្រេចបាននាពេលកន្លងមកផងដែរ។

ជាមួយគ្នានោះ លោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការ KAPE(ខេប) ក៏បានធ្វើរបាយការណ៍សង្ខេបអំពីបច្ចុប្បន្នភាពនៃគម្រោងកុមារកម្ពុជារីករាយ អំពីគោលបំណង លទ្ធផលនៃការអនុវត្តគម្រោង ការចែករំលែកផែនការគម្រោងសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ និងផែនការត្រូវអនុវត្តបន្ត។

ក្នុងឱកាសនោះ លោកតា ហាតមុត ជីស៊ិកេ ប្រធានមូលនិធិគីនចាន បានមានប្រសាសន៏លើកឡើងពីចក្ខុវិស័យ និងយុទ្ធសាស្រ្ត របស់មូលនិធិគីនចាន ក្នុងការអនុវត្តគម្រោងបន្ត ទន្ទឹមនោះគម្រោងកុមារកម្ពុជារីករាយ (HCC) គឺជាគម្រោងដែលធ្វើការផ្តោតសំខាន់ លើការអភិវឌ្ឍសមត្ថភាពកុមារមត្តេយ្យសិក្សា ដើម្បីមានសមត្ថភាពមូលដ្ឋានអាចបន្តរៀន នៅបឋមសិក្សាប្រកបដោយសក្តានុពល និងប្រសិទ្ធភាពខ្ពស់។

លោកតា ពិតជាមានចិត្តរំភើបរីករាយជាខ្លាំង នៅពេលឃើញ អគារសិក្សាថ្មី និងសមិទ្ធផលនានានៅក្នុងសាលាចំនួន ៤១សាលា របស់គម្រោង មានការអភិវឌ្ឍទៅមុខ ទាំងនេះគឺដោយសារតែមានការចូលរួមយ៉ាងសកម្មពី សប្បុរសជន អង្គការជាដៃគូ ព្រមទាំង នាយក-នាយិកា និងតំណាងគណៈកម្មការគ្រប់គ្រងសាលារៀន ដែលតែងតែសហការចូលរួមក្នុងការអនុវត្ដកម្មវិធីជាមួយគម្រោងកន្លងមក ធ្វើឱ្យសាលារៀនទាំងនេះ មានការផ្លាស់ប្តូរមុខមាត់ថ្មី ក្លាយជាសាលារៀនគំរូមួយនៅក្នុងសហគមន៍។

តមក ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងការកោតសរសើរដល់គម្រោងដែលបានគាំទ្រ និងអភិវឌ្ឍន៍សាលារៀនគោលដៅ សាលាបឋមសិក្សាឈើខ្លឹម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឱ្យមានភាពរីកចម្រើន និងមានលក្ខណៈល្អប្រសើរឡើង ហើយខ្ញុំរីករាយក្នុងការបន្ដសហការ ជំរុញឱ្យសាលារៀនគោលដៅមានវិវឌ្ឍន៍ទៅមុខទៀត ។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា រយៈពេលកន្លងមក នៃការអនុវត្ដគម្រោង ឯកឧត្តម បានកត់សម្គាល់ឃើញថា គម្រោងបានជួយអភិវឌ្ឍន៍សាលាបានច្រើនទាំងការពង្រឹងគុណភាពគ្រូបង្រៀន ពង្រឹងសមត្ថភាពការគ្រប់គ្រងដល់នាយក និងគណៈកម្មការគ្រប់គ្រងសាលារៀន ផ្ដល់សៀវភៅរឿង ការកែលម្អអគាសិក្សា បណ្ណាល័យ និងមានសមិទ្ធផលជាច្រើនទៀត។

កត្ដាទាំងនេះវាបានកើតចេញពីខិតខំប្រឹងប្រែងពីគ្រប់អ្នកពាក់ព័ន្ធ និងធ្វើឱ្យសហគមន៍ និងអាណាព្យាបាលសិស្សមានការចូលរួមច្រើន និងមានទំនុកចិត្ដក្នុងការបញ្ជូនកូនមកសាលារៀន ជាក់ស្ដែងមកដល់ពេលបច្ចុប្បន្ននេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត ដល់គណៈគ្រប់គ្រងសាលារៀន និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមសម្អាត និងថែទាំធនធានដែលមានស្រាប់ឱ្យបានល្អ ពង្រឹងវិន័យ និងធ្វើការប្រកបដោយមនសិការ បង្ហាញតម្លាភាព និងភាពស្មោះត្រង់ ព្រមទាំងបន្តកិច្ចសហការល្អជាមួយគ្នា ដើម្បីធ្វើឱ្យការអប់រំឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ ២០២៣-២០២៨ រួមមាន កត្តាអាទិភាពចំនួន ៨ ចំណុច និងអន្តរាគមន៍បញ្ហាឆ្លងវិស័យមានចំនួន ៤ ចំណុច ដោយកត្តាអាទិភាពចំនួន ៨ ចំណុច មានដូចជា ៖ កត្តាអាទិភាពទី១-កំណែទម្រង់សាលារៀន ២-ការអភិវឌ្ឍគ្រូបង្រៀនតាមរយៈកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ៣-ការអប់រំឌីជីថល ៤-ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៥-ការលើកកម្ពស់សុខភាពសិក្សា ៦-ការអភិវឌ្ឍយុវជនដើម្បីលើកកម្ពស់បំណិនសតវត្ស ៧-ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ៨-ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និង ៩-ការអភិវឌ្ឍការអប់រំកាយ និងកីឡា។

ការអន្តរាគមន៍បញ្ហាឆ្លងវិស័យមានចំនួន ៤ ចំណុច មានដូចជា ៖ ១-ការអប់រំក្រៅប្រព័ន្ធ និងការអប់រំពេញមួយជីវិត ២-កំណែទម្រង់រដ្ឋបាលសាធារណៈ ៣-ការងារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ និង ៤-ការអនុវត្តកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល ៕