Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកវេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តថ្នាក់ក្រុង/ស្រុក ២០២៤-២០២៦ នៅក្រុងសួង

  • បោះពុម្ព

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកវេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តថ្នាក់ក្រុង/ស្រុក ២០២៤-២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

ក្នុងវេទិកាពិគ្រោះយោបល់នេះដែរ ធ្វើឡើងនៅសាលប្រជុំសាលាក្រុងសួង ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល/អភិបាលរងក្រុងសួង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ វេទិកាពិគ្រោះយោបល់នេះ មានគោលបំណងបង្ហាញនូវតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្សីនូវតម្រូវការអភិវឌ្ឍន៍ទំាងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតប នឹងតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងអំណរគុណ ចំពោះលោក-លោកស្រី ដែលផ្តើមចេញពីការយកចិត្តទុកដាក់ទាំងប្រាជ្ញាស្មារតី និងការទទួលខុសត្រូវ លើការធ្វើបទបង្ហាញស្តីពី គម្រោងជាអាទិភាព ដែលក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ នាឱកាសនេះ ។

ជាមួយនោះ ឯកឧត្តម បានលើកឡើង នូវចំណុចសំខាន់ៗ ចំនួន៣ ដើម្បីធ្វើឱ្យសិក្ខាកាមមានស្មារតី រួមគ្នាក្នុងការអនុវត្តផែនការវិនិយោគ ៣ឆ្នាំរំកិលនេះ ឲ្យបានល្អគឺ ៖ ទី១-ការប្រមូលព័ត៌មានស្តីពីតម្រូវការរបស់មូលដ្ឋានសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ទី២-ការរៀបចំសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងទី ៣-ការអនុម័តនិងការផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ។

ឯកឧត្តម បន្តថា ៖ ក្នុងអាណត្តិនេះ ពិតជាត្រូវការនូវការចូលរួមខិតខំយ៉ាងខ្លាំងក្លា ពីឯកឧត្តម លោកជំទាវ អស់លោក‌ លោកស្រី ដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជនរបស់យើង។

យើងទាំងអស់គ្នាបានយល់ហើយពីសភាពការណ៍ប្រទេសជាតិ និងអន្តរជាតិដែលបច្ចុប្បន្ននេះ កំពុងតែមានការប្រែប្រួល រីកចម្រើនឥតឈប់ឈរ និងប្រកបទៅដោយការប្រកួតប្រជែង ដណ្តើមយកទីផ្សារសេដ្ឋកិច្ច។ កិច្ចការនេះទាមទារឲ្យមានស្មារតី យកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើន ការលើកកម្ពស់ដល់កម្រឹតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់យើង។

ជាពិសេសត្រូវផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ឲ្យមានតម្លៃត្រឹមត្រូវតាមការកំណត់របស់អន្តរក្រសួងស្ថាប័ន មានកំណត់ពេលវេលាផ្តល់សេវាសមរម្យ និងបំបាត់ឲ្យបានភាពមិនប្រក្រតី ដើម្បីបង្កើនជំនឿ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ និងធ្វើការពិភាក្សាយ៉ាងផុសផុល និងស៊ីជម្រៅដោយមានការវិភាគគ្រប់ជ្រុងជ្រោយតាមតារាងនៅក្នុងសកម្មភាពនីមួយៗ និងក្នុងសេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់យោបល់ ដើម្បីប្រើប្រាស់ថវិកាវិនិយោគឱ្យចំគោលដៅនូវគម្រោងអាទិភាព ឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងមូលដ្ឋាន៕