Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បើកវគ្គអប់រំយោបាយជំនាន់ទី១៦ រយៈពេល៣ថ្ងៃ ជូនដល់មន្ត្រីគណបក្សសាខាមន្ទីរ/អង្គភាពជំវិញខេត្ត ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដែលពុំអាចខ្វះបានឡើយ

  • បោះពុម្ព

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បើកវគ្គអប់រំយោបាយជំនាន់ទី១៦ ជូនដល់មន្ត្រីគណបក្សសាខាមន្ទីរ/អង្គភាពជំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម កេង ប៊ុនណា សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈឃោសនាអប់រំខេត្ត និងឯកឧត្តម លោកជំទាវ គ្រូបង្គោល ព្រមទាំងសិក្ខាមជាច្រើនរូបទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម កេង ប៊ុនណា សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈឃោសនាអប់រំខេត្ត បានលើកឡើងថា ៖ ការអប់រំនយោបាយដល់មន្ត្រីគណបក្ស និងយុវជនគណបក្ស ជាការងារដ៏មានសារៈសំខាន់មួយក្នុងការពង្រឹងនិងពង្រីកគណបក្សនៅគ្រប់ដំណាក់កាល ជាពិសេសសម្រាប់បរិបទថ្មី ការងារនេះ ការតែមានតួនាទីសំខាន់ទៀត ដើម្បីធានាជោគជ័យរបស់គណបក្សទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចតទៅអនាគត់យូរអង្វែង។

ឯកឧត្តម បន្តថា វគ្គអប់រំនយោបាយជំនាន់ទី១៦ ជូនដល់មន្ត្រីគណបក្សមកពីបណ្ដាសាខាមន្ទីរអង្គភាពចំនួន១៤ ចំណុះគណៈកម្មាធិការបក្សខេត្ត សរុបចំនួន៦២នាក់ ស្រី២០នាក់។

វគ្គនេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃជាប់គ្នា ឧទ្ទេសនាឯកសារ មេរៀនដោយឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រូបង្គោលដែលបានសម្រាំងជ្រើសរើសពីផ្នែកយុវជនថ្នាក់កណញដាល មានបទសោធន៍ច្រើនក្នុងការងារគណបក្សផងដែរ។

ថ្លែងនាពេលនោះដែរ ឯកឧត្តម ស៊ាក ឡេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ការអប់រំនយោបាយដល់មន្ត្រីគណៈបក្ស គឹជាគោលការណ៍ចំបងមួយដែលគណៈបក្សតែងតែប្រកាន់ខ្ជាប់តាំងពីដើមរៀងមកនៅក្នុងសម័យតស៊ូ ក៏ដូចក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេស ។

វគ្គអប់រំនយោបាយ គឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដែលពុំអាចខ្វះបានឡើយ ។

ទន្ទឹមនេះឯកឧត្តម បានគូសបញ្ជាក់ថា ដើម្បីដឹកនាំប្រទេសបាន គណបក្សត្រូវតែធានានូវភាពរឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ព្រោះថា បេសកកម្មដែលប្រជាជនប្រគល់ឲ្យគណបក្សត្រូវបំពេញ មានទំហំធំធេង និងលំបាកស្មុគស្មាញណាស់ ក្នុងនោះ ភាពរឹងមាំនៃជួរមន្រ្តីគណបក្សមានសារៈសំខាន់ចាំបាច់ជាគន្លឹះ ដើម្បីធានាជោគជ័យនៅគ្រប់ដំណាក់កាល។ ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា ៖ ជ័យជម្នះរបស់គណបក្សក្នុងការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺ អាស្រ័យដោយគណបក្សយើងមានកម្មវិធីនយោបាយត្រឹមត្រូវ , មានអង្គការចាត់តាំងគ្រប់ថ្នាក់រឹងមាំ , មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ខិតខំសម្រេចភារកិច្ចបម្រើប្រជាជន ,មានជួរមន្រ្តីប្រកបដោយសមត្ថភាព និងអត្តចរិត សីលធម៌ល្អប្រពៃ ដែលធ្វើឲ្យប្រជាជនគាំទ្រ និងមានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សផងដែរ។

ដើម្បីធានាឲ្យវគ្គអប់រំនយោបាយរបស់យើងដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលល្អ ក្នុងឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានណែនាំនូវចំណុចសំខាន់ៗមួយចំនួនដល់វគ្គសិក្សារួមមាន ៖ ១. សូមគណៈឃោសនាអប់រំនៃគណៈកម្មាធិការគណៈបក្សខេត្ត យកចិត្តទុកដាក់បំពេញរាល់ការងារដែលពាក់ព័ន្ធនឹងវគ្គសិក្សានេះឲ្យបានល្អ និង ឲ្យមានប្រសិទ្ធភាព ក្នុងការកសាងពង្រឹងធនធានមនុស្សរបស់គណបក្ស និងមានវគ្គអប់រំក្រោយទៀតត្រូវមានសិក្ខាមតាមបណ្ដាលក្រុង/ស្រុកចូលរួម។

២. សូមគណៈគ្រប់គ្រងវគ្គយកចិត្តទុកដាក់ដឹកនាំ និងគ្រប់គ្រងការសិក្សាឲ្យបានល្អ និងឲ្យទទួលបានលទ្ធផលខ្ពស់ស្របតាមកម្មវិធីដែលបានគ្រោងទុក ។

៣. សូមឯកឧត្តម លោកជំទាវ ជាគ្រូឧទ្ទេសនាម យកអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងចំណេះដឹងផ្ទាល់ខ្លួន ផ្ទេរទៅឲ្យសិក្ខាកាមដែលជាអ្នកបន្តវេន ជាអ្នកកសាង និងអភិវឌ្ឍគណបក្សទៅអនាគត ។

៤. សូមសិក្ខាកាមទាំងអស់ព្យាយាមក្នុងការរៀនសូត្រ គោរពវិន័យក្នុងរយៈពេល៣ថ្ងៃរបស់វគ្គ ត្រូវមានសាមគ្គីជិតស្និទ្ធរវាងសិក្ខាកាម និងសិក្ខាកាម សាមគ្គីល្អជាមួយមន្រ្តី បុគ្គលិកបម្រើការងារក្នុងវគ្គ ដើម្បីជាកិត្តិយសផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ ជាកិត្តិយសសម្រាប់ក្រុមគ្រួសារ និងជាកិត្តិយសសម្រាប់ក្រសួង ស្ថាប័ន ដែលយើងកំពុងបំពេញភារកិច្ច ៕