Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្វើកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកង្វក់ ក្នុងក្រុងសួង

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កេង ប៊ុនណា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលើរបាយការណ៍សិក្សាផែនការកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងសួង ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ ជាន់ទី ២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ពូ ម៉ានិត ប្រធាននាយកដ្ឋានសរុប និងព័ត៌មាន នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន (ក.ស.ដ) និងប្រតិភូ លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញជុំវិញខេត្ត អាជ្ញាធរក្រុងសួង ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ។

បន្ទាប់មតិស្វាគមន៍ពីសំណាក់ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត រួចមក លោក ពូ ម៉ានិត ប្រធាននាយកដ្ឋានសរុប និងព័ត៌មាន នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសិក្សាកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកង្វក់ ក្នុងក្រុងសួង រួមមាន ៥ចំណុចសំខាន់ៗ ដូចជា ទី១ បង្ហាញពីសាវតានៃការសិក្សាគម្រោង ទី២ ការសិក្សាវិភាគលើស្ថានភាពបច្ចុប្បន្ន ទី៣ ផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកង្វក់ ទី៤ ផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធលូទឹកភ្លៀង និងទី៥ ការសន្និដ្ឋាន និងការផ្តល់អនុសាសន៍។

លោកក៏បានបញ្ជាក់ថា កន្លងមក អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកង្វក់ បានធ្វើការសិក្សាផែនការមេគ្រប់ជ្រុងជ្រោយ លើវិសាលភាព និងក្របខ័ណ្ឌបច្ចេកទេស, ស្ថានភាពភូមិសាស្រ្ត និងសេដ្ឋកិច្ចសង្គម, ស្ថានភាពប្រព័ន្ធបង្ហូរទឹកមានស្រាប់,គុណភាពទឹក, ផែនការមេនៃប្រព័ន្ធលូរំដោះទឹកភ្លៀង និងផែនការមេនៃប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងភូមិសាស្រ្តក្រុងសួង ខេត្តត្បូងឃ្មុំ។

បន្ថែមថា ការចុះសិក្សានេះ អ្នកបច្ចេកទេស បានសិក្សាស្ទើរតែគ្រប់ចំណុចទាំងអស់ ដែលប្រើប្រាស់ទិន្នន័យមានស្រាប់ និងប្រមូលទិន្នន័យនៅទីកន្លែងជាក់ស្តែង។ ទន្ទឹមនោះ ក៏មានការធ្វើបទបង្ហាញ របស់ ក្រុមការងារបច្ចេកទេស ក.ស.ដ និងមានការចូលរួមជាមតិយោបល់គ្នាទៅវិញទៅមក របស់មន្ទីរជំនាញជុំវិញខេត្ត ដើម្បីឲ្យដំណើរការលើវិស័យប្រព័ន្ធចម្រោះទឹកកង្វក់នេះ ទទួលបានជោគជ័យ ។

នាឱកាសនោះ ឯកឧត្តម កេង ប៊ុនណា បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ដែលពាក់ព័ន្ធនឹងប្រព័ន្ធចម្រោះទឹកកង្វក់ នៅក្រុងសួង ដែលជាតំបន់ខ្ពង់រាប ហើយទឹកភ្លៀងហូរទៅតាមលក្ខណៈធម្មជាតិ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ និងការប្រើប្រាស់ទឹកស្អាតនៅក្រុងសួង ។

ឯកឧត្តម អភិបាលរងខេត្ត បានណែនាំដល់មន្ទីរអង្គភាពជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការ ជាមួយក្រុមការងារបច្ចេកទេស ក្នុងការចុះសិក្សាលើផែនការមេ សម្រាប់ការកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងសួង យើងនេះ ដើម្បីធ្វើយ៉ាងណាឲ្យខេត្តត្បូងឃ្មុំ ពី១ឆ្នាំទៅ១ឆ្នាំ មានការអភិវឌ្ឍន៍រីកចម្រើនថ្មីបន្ថែមទៀត៕