Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំប្រចាំតុលា អាណត្តិទី៣ របស់ខ្លួន ដើម្បីពិនិត្យរបាយការណ៍ និងកែលម្អរអោយកាន់តែប្រសើរឡើង

  • បោះពុម្ព

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ ហៅកាត់ (គ ក ស ក) បានបើកកិច្ចប្រជុំប្រចាំខែតុលា អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការចូលរួមពី លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត លោកជំទាវ ឡង សុខា សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាមួយការងារស្រ្តីនឹងកុមារជាច្រើនរូបទៀត។

ថ្លែងនាឪកាសនោះ លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត មានប្រសាសន៏ថា ៖ កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ណាស់ ចំពោះការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ អាចលើកឡើងក្នុងអង្គប្រជុំធ្វើយ៉ាងណាកែលម្អរអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ។

ជាមួយគ្នានោះ លោកជំទាវ ប្រធាន បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសលោកជំទាវ ក្នុងជួរគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ដែលបានជួយជំរុញអោយការងារស្ត្រី របស់ខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ នាពេលកន្លងមក។

លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិទី៣ សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ខេត្តត្បូងឃ្មុំ អាណត្តិនេះ រួមគ្នាជាមួយគណ:អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តអនុវត្តជម្រុញអោយការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត អោយសម្រេចលទ្ធផលការងារល្អៗជាបន្តទៀតផងដែរ។

សូមជម្រាបថា ៖ ក្នុងកិច្ចប្រជុំនាឱកាសនេះ មានរបៀបវារៈ ចំនួន៣ រួមមាន ៖ ១.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា របស់គណៈកម្មារពិគ្រោះយោបល់កិច្ចស្រ្តី និងកុមារខេត្ត ៣.បញ្ហាផ្សេងៗ ៖ សេចក្ដីជូនដំណឹងពីរបៀបវារៈការបរិច្ចេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៥០ របស់គណៈកម្មាការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តផងដែរ ៕