Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញបើកអង្គសិក្ខាសាលាស្តីពី វេទិការពិគ្រោះយោបល់ ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តត្បូងឃ្មុំ (២០២៤-២០២៦) និងផ្សព្វផ្សាយកម្មវិធីសិក្ខាសាលាសមាហរណកម្មផនការថ្នាក់ ក្រុង ស្រុក

  • បោះពុម្ព

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពបើកអង្គសិក្ខាសាលាស្តីពី វេទិការពិគ្រោះយោបល់ ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តត្បូងឃ្មុំ (២០២៤-២០២៦) និងផ្សព្វផ្សាយកម្មវិធីសិក្ខាសាលាសមាហរណកម្មផនការថ្នាក់ ក្រុង ស្រុក។

សិក្ខាសាលានេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី នាយករងរដ្ឋបាល-នាយកទីចាត់ការសាលាខេត្ត លោក អេង ណារ៉េត ប្រធានមន្ទីរផែនការ និងវិនិយោគខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក អង្គការ និងមន្ត្រីពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោក អេង ណារ៉េត ប្រធានមន្ទីរផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ បានលើកឡើងពីធាតុចូលនានា ផ្តួចផ្តើមប្រមូលផ្តុំរៀបរៀងចងក្រងជាឯកសារ បានជាសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តត្បូងឃ្មុំ។

លោក ប្រធានមន្ទីរ គូសបញ្ជាក់ថា: វេទិកាពិគ្រោះយោបល់ពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅខេត្ត គឺជាសកម្ម ភាពទី៣ ក្នុងជំហានទី២(ការរៀបចំសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត) នៃដំណើការកសាង។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គន់ រ័ត្នមុនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរផែនការខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការផ្តល់ទិន្ន័យ ជាធាតុចូលចងក្រងជាសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តត្បូងឃ្មុំ (២០២៤-២០២៦) ព្រមទាំងរៀបចំវេទិកាពិគ្រោះយោបល់ ទាំងថ្នាក់ខេត្ត ក្រុង ស្រុក។

ជាមួយគ្នានោះ ឯកឧត្តម គន់ រ័ត្នមុនី សំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រឲ្យបានផុសផុលនៅវេទិកាដែលនឹងរៀបចំធ្វើឡើងទៅតាមការគ្រោងទុកទាំងថ្នាក់ខេត្ត និងក្រុង-ស្រុកទាំង០៧។

បន្ថែមពីនោះ ឯកឧត្តម អភិបាលរងខេត្ត បង្ហាញក្តីរំពឹងទុក រដ្ឋបាលក្រុង-ស្រុក ដៃគូអភិវឌ្ឍន៏ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងអ្នកពាក់ព័ន្ធនានាបានដឹងបានយល់អំពីទស្សនៈ គោលបំណង តម្រូវការគម្រោង អភិវឌ្ឍន៏ និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមកដោយតម្លាភាព ហើយនឹងអាចឈានទៅដល់មានការ សម្របសម្រួលគ្ន ដើម្បីឱ្យការវិនិយោគ ក៏ដូចជាការអភិវឌ្ឍនៅតាមមូលដ្ឋាននានា ប្រព្រឹត្តបានដោយ រលូន មានសង្គតិភាព និងមានប្រសិទ្ធភាព៕