Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទំនប់បឹងកណ្តេរ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានរងប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ ឆ្នាំ២០២៣

  • បោះពុម្ព

(ត្បូងឃ្មុំ): ទំនប់បឹងកណ្តេរ ក្នុងស្រុកក្រូចឆ្មារ បានរងប៉ះពាល់ ដោយជំនន់ទឹកទន្លេមេគង្គ ឆ្នាំ២០២៣ ក្រោមការចង្អុលណែនាំពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះ លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញនៃមន្ទីរ រួមនឹងអាជ្ញាធរស្រុក បានធ្វើការចុះពិនិត្យ ទីតាំងរងផលប៉ះពាល់មានចំនួន ២កន្លែង នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកណ្តេរ ស្ថិតនៅក្នុងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ទីតាំងរងផលប៉ះពាល់មានចំនួន ២កន្លែង រួមមាន៖ ១. ខ្នងទំនប់ផ្នែកខាងកើតដាច់ប្រវែង ១០០ ម៉ែត្រ ស្ថានភាពទឹកកំពុងហូរចូលក្នុងអាង ២. ខ្នងទំនប់ផ្នែកខាងជើងដាច់ប្រវែង ៣០ ម៉ែត្រ មុខទឹកហូរប្រវែង ៣ ម៉ែត្រ ២ ប្រឡោះ ទឹកហូរចេញសន្និដ្ឋានជារួម ស្ថានភាពទឹកនៅក្នុងអាងឥឡូវទឹកនូវពេញប្រៀបនៅឡើយ ចំណែកសំណង់បង្ហៀរទឹកនៅហូរមាន កម្ពស់ ០.៣ ម៉ែត្រលើខ្នង ដួចនេះអាចវាយតំលៃពេលនេះមិនអាចទប់ និងជួសជុលបាននៅឡើយទេរង់ចាំទឹកស្រកបន្តិចទៀត។

លោក សុខ ឡេងម៉េង គូសបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តត្បូងឃ្មុំ នៅម៉ោង០៧:០០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ទឹកមានកម្ពស់ ១០,៩៣ ម បើធៀបព្រឹកថ្ងៃម្សិលមិញ ទឹកស្រក០,១៣ ម ធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះទាបជាង ០,៨៧ ម កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ ម៕