Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា សម្ពោធដាក់ឲ្យដំណើការសាខាទី៤ នៅខេត្តត្បូងឃ្មុំ នឹងជួយសម្រួលកម្ចីប្រភពទុនដល់ម្ចាស់អាជីវកម្ម សម្រាប់ពង្រីកមុខរបរ ជួយបង្កើនកំណើនសេដ្ឋកិច្ចខេត្ត

  • បោះពុម្ព

(ត្បូងឃ្មុំ):នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ ធនាគារសហត្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank of Cambodia) បានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវសាខាទី៤ របស់ខ្លួន នៅលើទឹកដីខេត្តត្បូងឃ្មុំ ដែលជាខេត្តពោរពេញទៅដោយសក្តានុពល ខាងផ្នែកសេដ្ឋកិច្ច វិស័យកសិ-ឧស្សាហកម្ម ដែលជាប់ទៅនឹងដងទន្លេមេគង្គ។

 

ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិក ក្រុមប្រឹក្សាភិបាល នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ភ្ញៀវកិត្តិយសជាម្ចាស់សហគ្រាសធុនតូច និងមធ្យម ម្ចាស់សិប្បកម្ម ម្ចាស់រោងចក្រ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការនេះ ឯកឧត្តម សុន សេងហួត បានកោតសរសើរ និងបង្ហាញការគាំទ្រយ៉ាង ពេញជំហរ ចំពោះការរួមចំណែកយ៉ាងសំខាន់របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន ដល់សហគ្រាសក្នុងវិស័យអាទិភាព ប្រកបដោយភាពជោគជ័យ និងសមិទ្ធផលថ្មីៗ។

នារយៈពេលជាង ៣ឆ្នាំ កន្លងមកនេះ ធនាគារនេះ បន្តពង្រីកសាខារបស់ខ្លួននៅតាមបណ្តាខេត្តគោលដៅ ក្នុងការអនុវត្តប្រតិបត្តិការអាជីវកម្មលើការផ្តល់ឥណទាន សំដៅជួយឲ្យអតិថិជនកាន់តែមានភាពងាយ ស្រួលក្នុងការទទួលសេវាកម្មនានារបស់ធនាគា ហើយសាខាត្បូងឃ្មុំនេះ ជាសាខាខេត្តដែលមានសក្ដានុពលសេដ្ឋ កិច្ចខាងវិស័យ កសិ-ឧស្សាហកម្ម ជាដើម។

ជាមួយគ្នានេះដែរ លោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារ SME ក៏បានបញ្ជាក់បន្ថែមផងដែរថា ការបង្កើត សាខាបន្ថែម គឺជាផែនការយុទ្ធសាស្ត្ររបស់ធនាគារ SME ក្នុងការពង្រីកបណ្តាញចែកចាយដែលជាចំណុចមួយដ៍ សំខាន់ក្នុងការតភ្ជាប់រវាងធនាគារ និងអតិថិជន។

លោកបណ្ឌិត គូសបញ្ជាក់ថា ថ្មីៗនេះ ធនាគារក៏ទើបតែបានសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ សាខាខេត្តបាត់ដំបង ហើយការយកទីតាំងខេត្តត្បូងឃ្មុំ សាខាធនាគារបន្ទាប់ ដោយសារ ខេត្តត្បូងឃ្មុំ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាម, ខេត្តក្រចេះ, ខេត្តព្រៃវែង និងព្រំដែនអន្តរជាតិរួមជាមួយប្រទេសវៀតណាម ជាពិសេសខេត្តត្បូងឃ្មុំ ជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ច ខាងវិស័យកសិ-ឧស្សាហកម្ម និងផលិតកម្មផ្សេងៗ ហើយជាចំណែកមួយដែលជួយសម្រួលដល់អតិថិជនគោលដៅ ក្នុងការទទួលបានសេវាកម្មធនាគារកាន់តែទូលំទូលាយ និងងាយស្រួល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងបង្ហាញចំណាប់អារម្មណ៍ជាវិជ្ជមានលើការដាក់ឲ្យដំណើរការធនាគារ SME សាខាខេត្តត្បូងឃ្មុំនេះ ជាមួយការផ្តល់ នូវសេវាកម្មហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យជូនដល់អតិថិជន ជាពិសេសបងប្អូនដែលប្រកបអាជីវកម្ម នៅក្នុងសហគមន៍ ម្ចាស់រោងចក្រកៅស៊ូ ម្ចាស់សិប្បកម្មកែច្នៃកសិផល ក៏ដូចជាម្ចាស់សហគ្រាសធុនតូច និងមធ្យម ផ្សេងទៀត ដែលប្រកបរបរក្នុងវិស័យកសិ-ឧស្សាហកម្ម អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកប្រភពទុន សម្រាប់ពង្រីកមុខរបរ៕