Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ វាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចប្រជុំ បូកសរុបចលនាប្រឡងប្រណាំង៣ល្អ របស់កុមារខេត្ត

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ថ្លែងទៅកាន់ក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនកម្ពុជាមកពីស្រុក/ក្រុងទាំង៧ ក្នុងខេត្តតបូងឃ្មុំ ប្រមាណជាង២០០នាក់ ក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ «មិត្តល្អ កូនល្អ សិស្ស ល្អ» ថ្នាក់ខេត្ត ឆ្នាំ ២០២៣ ក្រោមប្រធានបទ ’’ការចាប់ផ្ដេីមរបស់កុមារ និងយុវជន ដេីម្បីក្លាយជាមូលធនមនុស្ស" នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ ដែលដំណើរការទៅរយៈពេល១ថ្ងៃ ពេញ នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ប្រកបដោយជោគជ័យ។

លោក បានបន្តថា ការប្រជុំបូកសរុបវាយតម្លៃចលនាប្រឡងប្រណាំងល្អ របស់យុវជននិងកុមារ ជាការងារមួយក្នុងចំណោមការងារទាំងឡាយ នៃការអប់រំសំដៅលើកកម្ពស់សីលធម៌ ឈានទៅកាត់បន្ថយ និងបង្ការភាពអសកម្មនានា ដែលកើតមានឡើងក្នុងជួរយុវជន និងកុមារ។ លោក ថា ការប្រជុំបូកសរុបនេះ សំដៅផ្លាស់ប្ដូរលើកទឹកចិត្តយុវជន និងកុមារព្រមទាំងអង្គភាព ដែលមានស្នាដៃក្នុងការអនុវត្តចលនាប្រឡងប្រណាំង៣ល្អ។

លោក បានបន្តទៀតថា ក្រសួងបានរៀបចំការប្រជុំបូកសរុបនេះ មានគោលបំណងបង្កលក្ខណៈភាពងាយស្រួល ជូនដល់មន្រ្តីគ្រប់គ្រងការងារយុវជន និងកុមារគ្រប់លំដាប់ថ្នាក់ និងផ្តល់ឱកាសដល់យុវជន និងកុមារដែលមានស្នាដៃទាំងអស់ បានជួបប្រជុំគ្នាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ជាក់ស្ដែងពីគ្នាទៅវិញទៅមកអំពីការងាររៀបចំ និងពង្រឹង ការងារអភិវឌ្ឍក្រុមប្រឹក្សាយុវជន និងកុមារនៅតាមសាលារៀនបឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ ពិសេសអំពីរបៀបជ្រើសរើស អ្នកមានស្នាដៃក្នុងចលនា៣ល្អ រៀបចំទិសដៅ និងចាត់វិធានការមួយដ៏សមស្រប សម្រាប់បន្តជំរុញការអនុវត្តចលនា៣ល្អ របស់យុវជននិងកុមារ ឲ្យកាន់តែប្រសើរឡើង ប្រកបដោយប្រសិទ្ធភាព។

លោកប្រធានមន្ទីរ បានបន្តថាការលើកកម្ពស់ចលនាប្រឡងប្រណាំង៣ល្អ របស់យុវជននិងកុមារ និងអង្គភាពសាលារៀនគ្រឹះស្ថានសិក្សាសាធារណៈ ជាការងារអប់រំនិងអភិវឌ្ឍន៍យុវជន និងកុមារគ្រប់រូបឱ្យក្លាយទៅជាកូនល្អ ស្ដាប់និងអនុវត្តន៍តាមដំបូន្មាន របស់ឪពុកម្ដាយលោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ។ សិស្សល្អដែលរៀនពូកែ និងមានឥរិយាបទសុភាពរាបសារ មានសេចក្តីថ្លៃថ្នូរ និងមិត្តល្អត្រូវចេះជួយមិត្តភក្ត ទៅវិញទៅមក ប្រៀបដូចជាគ្រួសារតែមួយ និងជាអនាគតដ៏ល្អនិងជាអនាគតដ៏ល្អ ប្រកបដោយធនធានមនុស្សសម្បូរបែប សម្រាប់អនាគតសេដ្ឋកិច្ចសង្គមជាតិ។