Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយ ដាក់ផែនការពង្រឹង បង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលនៃកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ជូនដល់ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នៅសាលប្រជុំ ក ជាន់ទី២ សាលាខេត្តត្បូងឃ្មុំ។

នាឱកាសនោះ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តនូវរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលតាំងពីនីតិកាលមុន បន្តមកនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តឆន្ទៈ ប្តេជ្ញាចិត្តខ្ពស់ និងការដឹកនាំដ៏មុតស្រួច ក្នុងការកាត់បន្ថយឈានទៅលុបបំបាត់គ្រឿងញៀនពីប្រទេសកម្ពុជា ពិសេសក្នុងខេត្តត្បូងឃ្មុំ។

ឯកឧត្តម បានណែនាំសមាជិកលេខាធិការដ្ឋានទាំងអស់ ត្រូវឈរលើស្មារតីទទួលខុសត្រូវខ្ពស់ទៅ តាមតួនាទី និងភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មាន៤ចំណុចសំខាន់ រួមមាន ៖ ១- បន្តពង្រឹង និងពង្រីក ការងារផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងតាមវិស័យ រាប់ពីបុគ្គល ក្រុមគ្រួសារ និងសហគមន៍។

ក្រៅពីនេះ ត្រូវបញ្ជ្រាបការអប់រំ ពីផលប៉ះពាល់នៃគ្រឿងញៀន ចូលគ្រប់វិស័យ ដូចជា សិល្បៈ សាសនា កីឡា និងបណ្តាញសង្គមជាដើម។ល។ ២- ត្រូវទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន និងយកចិត្តទុកដាក់ឃ្លាំមើល ត្រួតពិនិត្យលើទីតាំងសង្ស័យដែលអាចប្រើប្រាស់ធ្វើជាកន្លែងកែច្នៃផលិតសារធាតុញៀន ឬលួចរក្សាទុកសារធាតុគីមីផ្សំ ដូចជា ឃ្លាំងដាច់ស្រយាល នៅតាមព្រៃ តាមភ្នំ។

ល។ ៣- កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី ខេត្ត ត្រូវចាត់វិធានការម៉ឺងម៉ាត់ ក្នុងការលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ជាពិសេសនៅតាមទីតាំងដូចជា ក្លឹបកម្សាន្ត បារ KTV កន្លែងដែលមិនទាន់រៀបរយ និងងាយកើតមានបទល្មើស។ល។

ចំពោះទីតាំងណាដែលមានការប្រើប្រាស់និងជួញដូរគ្រឿងញៀន ត្រូវស្គាល់ម្ចាស់ទីតាំង ម្ចាស់អាជីវកម្មពិតប្រាកដ ចៀសវាងពេល អនុវត្តច្បាប់ធ្វើបានត្រឹមតែអ្នកដែលជាតំណាងតូចតាច និងមិនមានកាតព្វកិច្ចទទួលខុសត្រូវ ។ ៤- កងកម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែន ដូចជា នគរបាលអន្តោប្រវេសន៍, គយ និងរដ្ឋាករ, យោធា, ទ័ពជើងទឹក, ប្រៃសណីយ៍, កំពង់ផែ ក្នុងដែនសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ការនាំចូលគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម ណុប ឡងឌី បានសំណូមពរដល់អ្នកចូលរួមក្នុងកិច្ចប្រជុំទាំងអស់ សូមជួយផ្សព្វផ្សាយ និងធ្វើផែនការសកម្មភាពជាក់ស្ដែង ជាការឆ្លើយតបទៅនឹងសភាពការណ៍គ្រឿងញៀននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ និងសកម្មផុលផុស ដើម្បីបំពេញភារកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមបណ្តាមូលដ្ឋានខេត្តត្បូងឃ្មុំ ទទួលបានប្រសិទ្ធភាពខ្ពស់៕