Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសចូលកាន់តំណែង អនុប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីរទេសចរណ៍ខេត្ត

  • បោះពុម្ព

(ត្បូងឃ្មុំ) ៖ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់តំណែងអនុប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្ត។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។ ក្នុងឱកាសនោះ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានលើកឡើងពីសាវតា និងរបាយការណ៍ សកម្មភាព វឌ្ឍនភាព ដែលមន្ទីរខិតខំសម្រេចបានកន្លងមក ក៏ដូចជាកំពុងធ្វើ និងបន្តធ្វើ អនុវត្តន៍ទៅតាមគោលដៅ ផែនការដែលបានដាក់ចេញ។

តមក លោក ស្រេង ស៊ាងថៃ នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីសម្រេចប្រកាសតែងតាំងសមាសភាពចំនួន៤រូប រួមមាន៖ លោក សោម ច័ន្ទរតនៈ ត្រូវបានតែងតាំងជាអនុប្រធានមន្ទីរ, លោក ធីម ធី តែងតែងជាប្រធានការិយាល័យផែនការ វិនិយោគ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍, លោក ហម សារ៉ាន់ ជាប្រធានការិយាល័យទីក្រុងស្អាត និងលោក កង លីណា ជាប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងសន្តិសុខសុវត្ថិភាពទេសចរណ៍។

ក្នុងឱកាសនោះដែរ លោក សោម ច័ន្ទរតនៈ អនុប្រធានមន្ទីរទើបទទួលតំណែងថ្មី តំណាងឲ្យប្រធានការិយាល័យ៣រូបទៀត បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំអនុវត្តន៍ តួនាទី ភារកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមការផ្តល់សេចក្តីទុកចិត្តតែងតាំង និងប្រគល់តួនាទី របស់រដ្ឋបាលខេត្ត ពិសេសថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តផងដែរ ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា គោលនយោបាយរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តទទួលបានប្រសិទ្ធភាពខ្ពស់ លើយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល នារយៈពេល២៥ឆ្នាំចុងក្រោយ ហើយប្រមុខរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំបន្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើគោលនយោបាយបញ្ចកោណ ជាយុទ្ធសាស្រ្ត សម្រាប់រយៈពេល២៥ឆ្នាំបន្ទាប់ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់ការកសាងស្ថាប័នរដ្ឋមួយ រឹងមាំ និងឯករាជ្យ។

ស្ថិតក្នុងឳកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានសម្តែងការអបអរសាទរ និងផ្តាំផ្ញើដល់លោកអនុប្រធានមន្ទីរ និងអស់លោកជាប្រធានការិយាល័យ ដែលទើបទទួលថ្មី ត្រូវបំពេញតួនាទីភារកិច្ចដែលបានប្រគល់ជូនឱ្យបានល្អប្រសើរ ដោយត្រូវបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ដើម្បីក្លាយជាសេនាធិការដ៏រឹងមាំជូនរដ្ឋបាលខេត្តលើវិស័យទេសចរណ៍ និងធ្វើជាស្នូលសម្រាប់ការលើកកម្ពស់វិស័យទេសចរណ៍ របស់ខេត្តត្បូងឃ្មុំ អោយកាន់តែមានប្រជាប្រិយភាព ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកលេង និងទស្សនាកម្សាន្តឲ្យកាន់ផុសផុលថែមទៀត៕