Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជួញដូរគ្រឿងញៀន បញ្ជូនទៅតុលាការខេត្ត

  • បោះពុម្ព

 កំពង់ចាម៖ កម្លាំងនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត បានចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរ គ្រឿងញៀន ២ករណីផ្សេងគ្នា ក្នុងខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ ចំណុចយានដ្ឋាន លាងរថយន្ត សុខសានស្ថិត នៅភូមិទី១៥ ១ករណី និង១ករណីទៀត គឺនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ចំណុចផ្ទះលេខ៦ ស្ថិតក្នុងភូមិទី១០ សង្កាត់-ក្រុង-ខេត្តកំពង់ចាម ដូចគ្នា ។

លទ្ធផលកម្លាំង បានឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ ស្រី១នាក់ រឹបអូសថ្នាំញៀន បានចំនួន១៥កញ្ចប់ ធំ១កញ្ចប់ តូចចំនួន១៤កញ្ចប់ និងសំភារៈវេចខ្ចប់ សេពមួយចំនួនធំ ។ លោក វរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា បន្ទាប់ពីយើង ទទួលបានព័ត៌មានថា មានករណីលក់ ចែកចាយគ្រឿងញៀន ក្នុងក្រុងកំពង់ចាមភ្លាម កម្លាំងយើងបាន ប្រើប្រាស់វិធានញុះញង់ ដើម្បីឈានបង្ក្រាបករណីនេះដោយ មានការដឹក នាំបញ្ជាពីលោក ព្រះរាជអាជ្ញារង ផាន់ សុភ័ក្ត្រ អមសាលាដំបូងខេត្តផងដែរ ។

ក្នុងភារកិច្ចនេះ កម្លាំងបានឃាត់ខ្លួន ជនសង្ស័យបាន ចំនួន៤នាក់ ស្រី១នាក់ រួមមាន៖

១-ឈ្មោះ អឿន អន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជីនាង ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

២-ឃ្លោក ផាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុង-ខេត្តកំពង់ចាម ។

៣-វ៉ឹង ម៉េងលី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទី១០ សង្កាត់-ក្រុង-ខេត្តកំពង់ចាម ។

និងជនសង្ស័យទី៤-ស៊ីម ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំរស់នៅភូមិទី១០ សង្កាត់-ក្រុង-ខេត្តកំពង់ចាម ។

ដកហូតវត្ថុ តាងថ្នាំញៀនបាន ចំនួន១៥កញ្ចប់ ធំ១កញ្ចប់ និងតូចចំនួន១៤កញ្ចប់ ទម្ងន់៦,៨៩ក្រាម ជញ្ជីងអេឡិចត្រូនិច១គ្រឿង ទូរស័ព្ទចំនួន៣គ្រឿង ដាវ១ដើម និងឧបករណ៍សេពមួយចំនួន ។ ជនសង្ស័យ អ៊ឹង ម៉េងលី ជាមុខសញ្ញាទើប ដោះលែងពីព័ន្ធនាគារ រយៈពេល៤ ទៅ៥ខែមុបនេះ យើងចាប់សារមុន ត្រូវបានកាត់ទោស៣ឆ្នាំ ក្រោយពីដោះលែងមក នៅប្រព្រឹត្តបទល្មើសដដែល ។ ទាំង២ករណីនេះ ជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ខេត្តដើម្បីចាត់ការ ទៅតាមនិតិវិធី ។

លោកនាយការិយាល័យ បានបញ្ជាក់ឲ្យ ដឹងទៀតថា ពេលថ្មីៗនេះ ត្រូវអាជ្ញាធរ ជាតិបានបើក សន្និបាតការងារ គ្រឿងញៀននេះ ពិសេសក្នុងនោះ ឯកឧត្តមឧបទាំងពីរ បានចង្អុលបង្ហាញ ឲ្យខេត្តនិមួយៗ យកចិត្តទុក ដាក់ក្នុងការបង្ក្រាប ពិសេសការងារផ្សព្វផ្សាយ ភូមិ ឃុំ មានសុវត្ថិភាពទាក់ទង ទៅនឹងគ្រឿងញៀននេះ យកចិត្តទុក ដាក់ជាចំណុចខ្ពស់ ។ ហើយកន្លងទៅនេះ ខេត្តកំពង់ចាមយើង ទទួលបានជោគជ័យ ច្រើនក្នុងការបង្ក្រាប ហើយក៏យើងបាន ខំប្រឹងប្រែងបន្តទៀត ទាក់ទិនទៅនឹង ការងារផ្សព្វផ្សាយ និងការងារបង្ក្រាបនេះឯង សម្រាប់គណៈកម្មការ ត្រួតពិនិត្យគ្រឿងញៀន ថ្នាក់ខេត្តចំណុចខ្ពស់ សម្រាប់ការងារគ្រឿងញៀននេះ ដើម្បីឈានទៅ ចាប់បង្ក្រាបឲ្យ ដល់ឬសគល់ ក្នុងខេត្តកំពង់ចាម ៕