Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ហាក់ សុខមករា ចូលរួមពិធីប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ចំនួន ២៧៣៤ក្បាលដី ស្មើនឹង ០២ភូមិ ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ ៖ ក្រោមការដឹកនាំ ដោយគតិបណ្ឌិត របស់សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ចំពោះកំណែទំរង់ដីធី្ល គឺការប្រមូលផ្ដុំ

ជាសំខាន់ លើវិធានការពង្រឹង ប្រព័ន្ធគ្រប់គ្រងបែងចែក និងប្រើប្រាស់ដីធ្លី ប្រកបដោយសមធម៌ និងធានាបាននូវ ប្រសិទ្ធិភាពសេដ្ឋកិច្ច តាមរយៈការចុះ បញ្ជីដីធ្លី ការធានាសុវត្តិភាព នៃកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ និងការដោះស្រាយ វិវាទដីធ្លី ដោយឈរលើគោល ការណ៍ជួយប្រជាពលរដ្ឋ ជាពិសេសគ្រួសារ និងក្រុមជនងាយរងគ្រោះ ។ 

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៥នេះ នៅក្នុងបរិវេណវត្ត សារពេជ្រពណ្ណរាយ ស្ថិតនៅ ភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពិធីប្រកាស ចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ចំនួន ២៧៣៤ក្បាលដី ស្មើនឹង ០២ភូមិ ភូមិចុងអង្រ្កង និងភូមិពណ្ណរាយ ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី អភិបាលរងក្រុង ប្រធានមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

លោក ធួន ជេដ្ឋា ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត និង ជានាយកចាត់ ការកម្មវិធី អនុវិស័យរដ្ឋបាលដីធ្លី ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ៖ សង្កាត់ គឺជាសង្កាត់មួយក្នុងចំណោម សង្កាត់ទាំង០២ ដែលត្រូវបានក្រុមកាងារ បានចាប់អនុវត្តការងារ ចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ បានចុះវាស់វែង ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ ហើយមកដល់ពេលនេះ ក្រុមកាងារ បានសំរេចលទ្ធផល បានដូចខាងក្រោម ៖ ទិន្នន័យដែលធ្វើការ ប្រមូលបាន មានចំនួន ៨៥៦៤ក្បាលដី ទិន្នន័យដែល បញ្ជូលក្នុងកុំព្យូទ័រ មានចំនួន ៨៥៦៤ក្បាលដី និងទិន្នន័យដែលគូរ ក្នុងកុំព្យូទ័រ មានចំនួន ៦៣៥៨ក្បាលដី ចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ បានចំនួន ១១៣៣ក្បាលដី ។

លោក ធួន ជេដ្ឋា បន្តទៀតថា ៖ ដោយឡែកសំរាប់ថ្ងៃនេះ ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ បានរៀបចំចែក វិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ( ដែលយើងហៅថា ប័ណ្ណកម្មសិទ្ធិដីធ្លីនោះ ) ជូនដល់ប្រជាពលរដ្ឋ ចំនួន ០២ភូមិ សង្កាត់សួង ក្រុងសួង ស្មើនឹង ២៧៣៤ក្បាលដី ផងដែរ។

ឯកឧត្តម ហាក់ សុខមករា បានបញ្ជាក់ថា៖ តាំងពីថ្ងៃចាប់ផ្ដើមអនុវត្តការងារ ប្រមូលទិន្នន័យ អង្កេតវាស់វែង និងការប្រកាសផ្សាយ ជាសារធារណៈ រហូតមកដល់ថ្ងៃ ប្រកាសចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់ អចលនវត្តុ ជូនបងប្អូនប្រជាពលរដ្ឋ ទាំងអស់នេះ គឺត្រូវចំណាយ ពេលរហូតដល់ ១២ខែ ( ១ឆ្នាំ ) ដោយឆ្លងកាត់ការលំបាក់ និងការងាយស្រួល គ្រប់បែបយ៉ាង ប៉ុន្តែទោះបីជាយ៉ាងណា ក៏ជាមោទនភាព របស់ក្រុងសួង ពិសេសសង្កាត់សួង ដែលប្រជាជននៅក្នុងសង្កាត់នេះ ទទួលបានប័ណ្ណកម្ម សិទ្ធិដីធ្លីគ្រប់ៗគ្នា ។

ឯកឧត្តម ហាក់ សុខមករា ក៏បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវថែក្សារវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ឬអាចហៅយ៉ាងសាមញ្ញថា ប័ណ្ណកម្មសិទ្ធិដី ឲ្យបានល្អ ព្រោះវាអាចតំណាង អោយទ្រព្យសម្បត្តិ របស់បងប្អូន ប្រជាពលរដ្ឋ និងមានតម្លៃស្មើ នឹងមាស -ពេជ្រ របស់បងប្អូនព្រោះថា ប័ណ្ណកម្មសិទ្ធិនេះវា បានបញ្ជាក់ច្បាស់លាស់ ពីឈ្មោះបងប្អូន ជាម្ចាស់កម្មសិទ្ធិករ ហើយត្រូវបាន កាពារដោយច្បាប់ ពុំអាចមាននរណា មករំលោភបំពាន យកបានទេ អាចយកទៅចាត់ចែងលក់ -ដូរ ធ្វើអំណោយ ដាក់បញ្ជាំ ឬចែកជាមរតក ដល់កូនចៅយើងបាន និងបង្កភាពកក់ក្ដៅ ចំពោះអ្នកវិនិយោគទុន ផងដែរ  ៕