Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំ ត្រៀមរៀបចំ ពិធីបើកការដ្ឋាន សាងសង់ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅតំបន់រដ្ឋបាល សាលាខេត្តថ្មី

  • បោះពុម្ព

ត្បូងឃ្មុំ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត បានរៀបចំកិច្ចប្រជុំ សំណេះសំណាល ជាមួយ អភិបាលរងខេត្ត អភិបាលស្រុក និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័ននានា ជុំវិញខេត្ត ដើម្បីត្រៀមរៀបចំ ពិធីបើកការដ្ឋាន សាងសង់ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅតំបន់រដ្ឋបាលសាលា ខេត្តត្បូងឃ្មុំ (ថ្មី) ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បានធ្វើការបែងចែក ភារកិច្ចជូនដល់ បណ្ដាស្រុក ក្រុង និងមន្ទីរ អង្គភាព ដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណា រៀបចំឲ្យបានល្អ ដើម្បីថែរក្សាសន្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាគណៈអធិបតី ដែលបានចូលរួម ក្នុងពិធីបើកការដ្ឋាន សាងសង់ អគារសាកលវិទ្យាល័យ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ និងរៀបចំឲ្យមាន ទីកន្លែងសំរាប់ ដោះស្រាយផ្សេងៗទៀត ក្នុងករណីចាំបាច់។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងស្ថាប័ននានា និងអ្នកពាក់ព័ន្ធ ទាំងអស់ ដែលរៀបចំសម្របសម្រួល រាល់កិច្ចការដែល បានត្រៀម រៀបចំក្នុងពិធី បើកការដ្ឋាន សាងសង់ អគារសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នាពេលខាងមុន នេះផងដែរ ។

ឯកឧត្តម បានផ្ដាំផ្ញើដល់មន្ទីរ អង្គភាព និងស្ថាប័ន ដែលមានសមាសភាព ពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ប្រមែប្រមូលទិន្នន័យ ដើម្បីយកមករៀបចំពិធី បើកការដ្ឋានសាងសង់ អាគារសាកលវិទ្យាល័យ ហេង សំរិន ខេត្តត្បូងឃ្មុំ ប្រកបដោយ ប្រសិទ្ធភាព និងកាន់តែរីក ចំរើនឡើង ៕