Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ ទស្សនៈកិច្ច នៅខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយម វៀតណាម

  • បោះពុម្ព

ត្បូងឃ្មុំ៖ ដើម្បីរិតចំណង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ មិត្តភាពឲ្យបាន កាន់តែល្អប្រសើរឡើង រវាងកម្ពុជា និងវៀតណាម ក៏ដូចជាការ ចូលរួមក្នុង កិច្ចប្រជុំពិភាក្សាកាងារ រវាងថ្នាក់ដឹកនាំ ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាកច្រកម្ពុជា និងថ្នាក់ដឹកនាំ ខេត្តប៊ិញភឿក នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម ។

នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១៤ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ បានដឹកនាំ គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ង្វៀន វ៉ាន់ត្រាំ ប្រធានគណៈកម្មាធិការ ប្រជាជនខេត្តប៊ិញភឿក នៅសាលាខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ។

នៅក្នុងកិច្ចប្រជុំ និងពិភាក្សា ការងារនេះដែរ គណៈអធិបតីទាំងពីរ បានឯកភាព អំពីខ្លឹមសារ នៃការចងក្រង សម្ព័ន្ធភាព មេត្រីថ្នាក់ភូមិដែល នៅជាប់ព្រំដែន និងពិនិត្យ វាយតម្លៃទៅ លើលទ្ធផល នៃការអនុវត្តការងារ ដែលបានចែក នៅក្នុងអនុស្សរណៈ នៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការ ប្រជាជនខេត្តប៊ិញភឿក នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម និងរដ្ឋបាល ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាកច្រកម្ពុជា ដែលបានចុះហត្តលេខា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

គណៈអធិបតីទាំងពីរ បានកំណត់នា ពេលកន្លងមក និងឯកភាពបន្តពង្រឹង កិច្ចសហប្រតិបត្តិការនេះ ឲ្យបានរឹងមាំ និងជិតស្និទ្ធទ្វេ ឡើងថែមទៀត ដោយផ្ដោតសំខាន់ ទៅលើ ៖ ១.រួមគ្នាផ្សព្វផ្សាយ និងអប់រំដល់ប្រជាជន រស់នៅតាមតំបន់ព្រំដែន ក្នុងការកសាង អភិវឌ្ឍន៍ ពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព ជាប្រពៃណីដែលមានដ៏យូរ លង់រវាងជនជាតិទាំងពីរ តំបន់ទាំងពីរ អាជ្ញាធរទាំងពីរ និងប្រទេសទាំងពីរ ឲ្យបានល្អប្រៀបដូចជាបងប្អូន និងអ្នកភូមិផងរបងជា មួយ ២. ជានិច្ចកាល បង្កើនការទំនាក់ទំនង ក្នុងការសួរសុខទុក្ខគ្នា កសាងភូមិ ឃុំស្រស់ស្អាត ទាន់សម័យ រួមគ្នាកាពារ បរិស្ថាន អេកូឡូស៊ី ជួយគ្នាស្តារឡើងវិញ នូវគ្រោះមហន្តរាយ បង្ការភ្លើងឆេះព្រៃ និងជម្ងឺផ្សេង ដែលកើតឡើង ចំពោះមនុស្ស សត្វ រុក្ខជាតិ និងព្រមទាំងជួប ប្រជុំផ្លាស់ប្តូរ បទពិសោធន៍ ថែក្សា និងអភិវឌ្ឍន៍ អត្តសញ្ញាណវប្បធម៌ ប្រពៃណីរបស់ជនជាតិ ផ្លាស់ប្តូរបទពិសោធន៍ ផ្នែកគីឡា វប្បធម៌ សិល្បៈ ដើម្បីរួមគ្នា កសាងបន្ទាប់ ព្រំដែនសន្តិភាព មិត្តភាព និងយូរអង្វែង ៣.ផ្សព្វផ្សាយ និងអប់រំ ដល់ប្រជាជនទាំង សងខាង ជាប់ព្រំដែនឲ្យគោរព និងអនុវត្តរួមគ្នា ការពារមិនឲ្យខូចខាត បង្គោលព្រំដែន បង្គោលតំរុយព្រំដែន សញ្ញាសំគាលបន្ទាត់ព្រំដែន តំបន់ការពារព្រំដែន តំបនហាមឃាត់ និងមិនធ្វើឲ្យផ្លាស់ប្ដូរ ប្រែប្រួលខ្សែ បន្ទាត់ព្រំដែន ផ្លូវទឹក ផ្លូវគោក និងព្រែកជាក់ព្រំដែន ៤. ផ្សព្វផ្សាយដល់ ប្រជាជននៅ តាមតំបន់ព្រំដែនទាំងពីរ អនុវត្តនូវបណ្ដា សេចក្ដីសម្រេចស្ដីពី ការឆ្លងកាត់ព្រំដែនទៅមក មិនរំលោភ ឬទៅរស់នៅ ខុសច្បាប់ ជួញដូរឈើខុសច្បាប់ ផលិតផល និងធនធានធម្មជាតិ ផ្សេងៗឆ្លងកាត់ព្រំដែន ហាមនេសាទត្រី ដោយប្រើចរន្តអគ្គីសនី ជាតិផ្ទុះ ជាតិពុលនិងបណ្ដាសសកម្មភាព បង្កគ្រោះថ្នាក់ផ្សេងៗនៅតាមទន្លេ ស្ទឹង ព្រែក តាមព្រំដែន ៥. ផ្សព្វផ្សាយ និងអប់រំដល់ប្រជាជន នៅតាមតំបន់ព្រំដែនទាំងពីរ កុំឲ្យចូលរួមប្រព្រឹត្តបទល្មើស ទិញលក់ដូរគ្រឿងញៀន ជួនដុរមនុស្ស និងផលិតផលទំនិញ ដែលប្រទេសទាំងពីរ ហាមឃាត់ ៦.ចំពោះកាងារបទល្មើស ខុសពីខ្លឹមសារនៃ កិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ ត្រូវដោះស្រាយ ឲ្យបានសមស្រប ដោយយោងតាមការ ប្រមូលផ្ដុំព័ត៌មាន និងក្រមច្បាប់ ដែលប្រទេសទាំងពីរ បានចុះហេត្ថលេខាព្រមព្រៀង ក្នុងករណីហួស ពីដែនសមត្ថកិច្ចនោះ ត្រូវតាយ ការណ៍ជូនថ្នាក់លើ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំបក្ស គណៈកម្មាធិការ ប្រជាជនខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត ប៊ិញភឿក ដែលតែងតែផ្ដល់នូវ កិច្ចសហការជួយឧបត្ថម្ភ ដល់ខេត្តត្បូងឃ្មុំ និងអញ្ជើញ ទៅចូលរួម ពិធីសម្ភោធ និងដាក់ឲ្យដំនើរការ រដ្ឋបាលខេត្តត្បូងឃ្មុំ ជាខេត្តបង្កើតថ្មី និងបានបង្ក លក្ខណៈគ្រប់បែបយ៉ាង ក្នុងការជួយដល់ ដំណើរការ កសាងទីតាំងរដ្ឋបាល សាលាខេត្តថ្មី ដែលកំពុងតែចាប់ផ្ដើម ធ្វើត្រួសត្រាយ និងសាងសង់ នាពេលដ៏ឆាប់ខាងមុននេះ ៕