Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ចាយ បូរិន បើកវគ្គបណ្ដុះបណ្ដាលថ្នាក់ខេត្តស្ដីពី សន្និសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ក្រោមការឧបត្ថម្ភ គាំទ្រពីគម្រោង ស្បៀងសង្គ្រោះបន្ទាន់ ហិរញ្ញប្បទានបន្ថែម បានរៀបចំ បើកវគ្គបណ្ដុះបណ្ដាល ថ្នាក់ខេត្តស្ដីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤

ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន សមាជិក រដ្ឋសភាជាតិ មណ្ឌលកំពង់ចាម ឯកឧត្តម រត្ន័ វិរៈ សមាជិក ក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធាន ក្រុមគ្រូបង្គោលថ្នាក់ជាតិ នៃសន្តិសុខស្បៀង អាហារូបត្ថម្ភ និងឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី តំណាងសាលាខេត្ត តំណាងក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរ អង្គភាព ស្ថាប័ននានា នៅក្នុងខេត្តត្បូងឃ្មុំ ជាច្រើនរូបទៀត។

ឯកឧត្តម ចាយ បូរិន បានថ្លែងនូវ ការកោតសរសើរ ចំពោះក្រុមគ្រូបង្គោល ថ្នាក់ជាតិ ដែលបានរៀបចំបើក វគ្គបណ្ដុះបណ្ដាល ថ្នាក់ខេត្តស្ដីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នាពេលនេះ គឺជាការខិតខំ ប្រឹងប្រែថ្មីមួយទៀត ក្នុងគោលបំណង ដើម្បីឲ្យអ្នកពាក់ព័ន្ធ មានចំណេះដឹង ជាមូលដ្ឋានអំពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងមធ្យោបាយ ដ៏មានប្រសិទ្ធភាព ក្នុងការផ្ដល់សេវា ជូនប្រជាពលរដ្ឋ នៅព័ត៌មានថ្មីៗត្រឹមត្រូវ និងជឿជាក់ ដែលពាក់ព័ន្ធ នឹងស្ថានភាព សន្តិសុខស្បៀង និងនៅក្នុងគ្រួសារ ក៏ដូចជាមូលដ្ឋាន របស់ពួកគាត់ ឲ្យបានកាន់តែ ល្អប្រសើរឡើង ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ រំលឹកដែរថា សន្តិសុខស្បៀង ត្រូវបានទទួលស្គាល់ និងចាត់ទុកថា ជាសិទ្ធិមូលដ្ឋាន របស់បុគ្គលម្នាក់ៗ ស្ថិតក្រោមសេចក្ដី ថ្លែងការណ៍ជា សកលស្ដីពី សិទ្ធិមនុស្ស និងសន្ធិសញ្ញា អន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលព្រះរាជាណាចក្រកម្ពុជា បានផ្ដល់សច្ចាប័ន ហើយរាជរដ្ឋាបាល ក៏បានចាត់ទុក ការកែលម្អស្ថានភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាអាទិភាពក្នុងគោល នយោបាយ យុទ្ធសាស្រ្តផែនការ អភិវឌ្ឍន៍ផងដែរ ។

ឯកឧត្តម បន្តទៀតថា ជាក់ស្ដែងក្នុង គោលដៅអភិវឌ្ឍន៍ សហស្សវត្សន៍កម្ពុជា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបានលើកឡើង ក្នុងគោលដៅ «លុបបំបាត់ភាពក្រីក្រ និងភាពស្រេកឃ្លាន កាត់បន្តយមរណភាព របស់កុមារ និងកែលម្អសុខភាពមាតា » ហើយសន្តិសុខស្បៀង ក៏មានសារៈសំខាន់ផងដែរ ក្នុងការសម្រេច ឲ្យបាននូវគោលដៅ ផ្សេងៗទៀត នៃគោលដៅ អភិវឌ្ឍន៍ សហស្សវត្សន៍កម្ពុជា ដូចនេះរាជរដ្ឋាភិបាល បានកំណត់គោលដៅ ដើម្បីកែលម្អសុខភាព អាហារូបត្ថម្ភ និងការអប់រំសម្រាប់ ប្រជាពលរដ្ឋក្រីក្រ នៅតាមជនបទ និងគ្រួសារងាយរងគ្រោះ ដើម្បីកែលម្អជីវភាព និងសន្តិសុខស្បៀង តាមរយៈសកម្មភាព អភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ ធ្វើឲ្យប្រទេសជាតិ មានការរីកចំរើនឡើង។

ដូច្នេះ ឆ្លងតាមរយៈ វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ ពីគ្រូឧទ្ទេសនាម និងចូលរួមពិភាក្សា យ៉ាងប្រាកដប្រជា និងប្រកបដោយ កិច្ចការស្ថាននា ដែលនឹងជំរុញ ឲ្យសិក្ខាកាមទាំងអស់ មានការយល់ដឹងកាន់ តែច្បាស់ថែមទៀត អំពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីចូលរួមកាត់បន្ថយ ការងគ្រោះដោយ របបអាហារ មិនគ្រប់គ្រាន់ របៀបចិញ្ចឹម កូនមិនបានត្រឹមត្រូវ កង្វះអនាម័យ និងកង្វះការថែទាំសុខភាព របស់ប្រជាពលរដ្ឋក្រីក្រ នៅតាមជនបទ កុំអោយឆ្លងជំងឺសង្កាត់ផ្សេងៗផងដែរ។

គួរបញ្ជាក់ដែរថា ៖ វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថៃ្ងទី១៨ -២០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ផងដែរ ។