Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេខាធិការដ្ឋាន ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជំុ ស្តីពីការរៀបចំបន្ថែម សមាជិកក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត

  • បោះពុម្ព

ត្បូងឃ្មុំ៖ លេខាធិការដ្ឋានខេត្ត បានបើកកិច្ចប្រជំុ ស្តីពីការរៀបចំបន្ថែម សមាជិកក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តត្បូងឃ្មំុ ក្នុងគោលបំណង ស្វែងយល់ និង ធ្វើអោយប្រសើរឡើង នូវជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត។

សមាសភាពចូលរួម រូមមាន៖ ឯកឧត្តម លី ឡេង អភិបាលរងខេត្ត លោក ពាង ណារិទ្ធ នាយករដ្ឋបាល សាលាខេត្ត លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មាន លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក គីម ទិត្យា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អេង ណារ៉េន ប្រធានមន្ទីរផែនការ លោក សុខ វណ្ណ ប្រធានមន្ទីរមុខងារសាធារណៈ លោក ហួត សុវណ្ណារិទ្ធិ ប្រធានមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។