Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២

  • បោះពុម្ព

ត្បូងឃ្មុំ៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំតូច សាលាខេត្ត បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សា អាណត្តិទី២ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងរៀបវារៈ កិច្ចប្រជុំ សាមញ្ញលើក៥ ពិនិត្យ ពិភាគ្សា និងអនិម័តលើ របាយការណ៍ រីកចម្រើនប្រចាំខែតុលា ប្រចាំឆ្នាំ២០១៤ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះ ប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រមទាំង នាយកទីចាត់ការទាំង៥ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង -ស្រុក ទាំង៧ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។

បន្ទាប់ពី លោក ពាង ណារិទ្ធ នាយករដ្ឋបាល សាលាខេត្ត បានឡើងអានរបៀបវារៈ និងការពិនិត្យ កូរ៉ុមរួចមក ឯកឧត្តម ឡាន់ ឆន បានថ្លែងអំណរគុណ ចំពោះ សមាជិក សមាជិកា នៃអង្គប្រជុំ ដែលបានចូលរួម មតិយោបល់ ដែលជំរុញធ្វើឲ្យកិច្ចប្រជុំនេះ សម្រេចបាន លទ្ធផលផ្លែផ្កា ទៅតាមកម្មវិធីគ្រោងទុក ។

ឯកឧត្តម ក៏បានស្នើឲ្យ នាយករដ្ឋបាល ក៏ដូចជាមន្ត្រីជំនាញ កែសម្រួលទៅលើ អក្ខរាវិរុទ្ធ ដែលអង្គប្រជុំ បានលើកឡើងផងដែរ ។ មួយវិញទៀត ក៏ស្នើដល់ មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ ដែលមាន សមាសភាពក្នុង សេចក្ដីសម្រេច ត្រូវសហការគ្នា ប្រមែប្រមូល ទិន្នន័យ ដើម្បីយកមកអនុវត្ត នៅក្នុងរដ្ឋបាល ខេត្តត្បូងឃ្មុំ ប្រកបដោយ ប្រសិទ្ធភាព និងកាន់តែអភិវឌ្ឍន៍ រីកចំរើនឡើង ៕