Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងនាំយកអំណោយ ឧបត្ថម្ភដល់កីឡាករទូក ចំនួន៩ទូក

  • បោះពុម្ព

ត្បូងឃ្មុំ៖ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ឯកឧត្តម ប្រាជ្ញ ចន្ទ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ អមដំណើរដោយ ឯកឧត្តម អភិបាលរង បានដឹកនាំ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួន ចុះទៅសំណេះសំណាល និងនាំយកអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកា ទៅឧបត្ថម្ភដល់ កីឡាករទូក នៅស្រុកចំនួន២ គឺស្រុកក្រូចឆ្មារ មានចំនួន ៧ទូក និងស្រុកត្បូងឃ្មុំ មានចំនួន២ទូក ដែលត្រៀម ចូលរួមប្រគួត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ចាប់ផ្តើមឡើងនាថ្ងៃស្អែកនេះ ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើ ដល់បងប្អូន ដែលជាកីឡាករទូក ទាំងអស់សូម ថែរក្សាសុខភាព ឲ្យបានល្អ បរិភោគ អាហារឲ្យ បានត្រឹមត្រូវ និងមានសាមគ្គីភាព ប្រាស្រ័យ ទាក់ទងល្អ ក្នុងក្រុម ដើម្បីដណ្តើម បានជ័យលាភី ក្នុងការប្រកួត នាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលឈានចូល មកដល់នាពេល ខាងមុខនេះ។

សម្រាប់ទូក ទាំង៩ខាងលើនេះ  ឯកឧត្តម អភិបាលខេត្ត បាននាំយកថវិកា ទៅឧបត្ថម្ភ ជូនក្នុងមួយទូក មកពីស្រុកក្រូចឆ្មារ ទាំង៧ទូក ទទួលបាន អង្ករចំនួន២៥០គីឡូក្រាម ថវិកា ចំនួន២លានរៀល និងអាវចំនួន១ មួកចំនួន១ និងខោចំនួន១ ។

ដោយឡែក ទូកចំនួន២ទៀត ស្ថិតនៅ ស្រុកត្បូងឃ្មុំ មួយទូកៗទទួលបាន អង្ករចំនួន២៥០គីឡូក្រាម ថវិកាចំនួន២ លានរៀល អាវ ចំនួន២ មួកចំនួន២ និងខោចំនួន២ ។

 ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោក ជា សុផារ៉ា មកចែកជូន ដល់កីឡាករ អុំទូកទាំងនោះផងដែរ។

ឯកឧត្តម បានផ្តាំផ្ញើ នូវការយកចិត្តពីថ្នាក់ដឹកនាំ និងជូនពរឲ្យ ក្រុមកីឡាករ ទាំងអស់ ទទួល បានជ័យជំនះ ដើម្បីលើកមុខ លើកមាត់ ខេត្តរបស់យើង៕