Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Erdogan ថា នឹងសម្របសម្រួលដល់ការផ្តល់សច្ចាប័ន លើសំណើរសុំចូលជាសមាជិក NATO របស់ស៊ុយអែត

  • បោះពុម្ព

ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថានឹងព្យាយាមសម្របសម្រួលជាមួយសភាក្នុងការផ្តល់សច្ចាប័នលើសមាជិកភាព NATO របស់ស៊ុយអែត តាមដែលអាចធ្វើទៅបាន ប៉ុន្តែបានបន្ថែមថា ទីក្រុងស្តុកខុល (Stockhom) មិនទាន់ចាត់វិធានការគ្រប់គ្រាន់លើក្រុមសកម្មប្រយុទ្ធឃឺដនៅឡើយទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងជើងហោះហើរត្រឡប់មកពីប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃសុក្រសប្តាហ៍កន្លង លោក Erdogan បាននិយាយថា ទីក្រុង Stockholm បានចាត់វិធានការមួយចំនួនទាក់ទងនឹងការតវ៉ា ដែលរៀបចំដោយគណបក្សពលករឃឺដ (PKK) ប៉ុន្តែមិនមែនទៅលើសកម្មភាពរបស់ PKK នៅស៊ុយអែតនោះទេ។

សូមបញ្ជាក់ថា កាលពីខែតុលា កន្លងទៅ លោក Erdogan បានដាក់សំណើរច្បាប់អនុម័តលើពាក្យសុំចូលជាសមាជិកក្នុងអង្គការ NATO របស់ស៊ុយអែតទៅកាន់សភាសម្រាប់ការផ្តល់សច្ចាប័ន ដែលជាការផ្លាស់ប្តូរមួយដែលត្រូវបានស្វាគមន៍ដោយសម្ព័ន្ធមិត្ត និងទីក្រុង Stockholm នេះបើតាមការផ្សាយរបស់ Reuters កាលពីចុងសប្តាហ៏។