ផ្ទុះនៅអណ្ដូងខួងប្រេងម៉ិចស៊ីកូស្លាប់ និងរបួស៦០នាក់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
ម៉ិចស៊ីកូ ៖ យ៉ាងហោចណាស់ មនុស្ស៤នាក់ បានបាត់បង់ជីវិត និង១៦នាក់ ផ្សេងទៀត បានរងរបួស បន្ទាប់ពី ហេតុការណ៍ផ្ទុះ ដែលកម្លាំងខ្លាំងមួយ បានលាន់ឡើង ដូចរន្ទះ ស្ថិតនៅទីតាំង ខួងប្រេង របស់ក្រុមហ៊ុន Pemex មិចស៊ីកូ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ។
ពាក់ព័ន្ធជាមួយ ករណីនេះដែរ មនុស្សជាង ៣០០នាក់ ត្រូវបង្ខំឱ្យ ភៀសខ្លួន រកទីសុវត្ថិភាព ។ ទីភ្នាក់ងារ សុវត្ថិភាព ថាមពល ASEA បានបញ្ជាក់ថា ហេតុការណ៍នះ បានកើតឡើង នៅទីតាំង ខួងប្រេង Abkatun A-Permanente ស្ថិតនៅលើ ឈូងសមុទ្រ មិចស៊ីកូ ហើយមូលហេតុ ដែលនាំឱ្យកើតឡើង គឺកំពុង ស្ថិតនៅក្រោម ការស្រាវជ្រាវ ពីក្រុមជំនាញ ។
សេចក្ដីប្រកាស របស់ Pemex បានឱ្យដឹងថា បុគ្គលិកក្រុមហ៊ុនម្នាក់ និងកម្មករ ជាប់កិច្ចសន្យាម្នាក់ ព្រមទាំង ជនរងគ្រោះ ពុំទាន់ស្គាល់ អត្ដសញ្ញាណ ២នាក់ផ្សេងទៀត បានបាត់បង់ជីវិត ហើយក្រៅពីនេះ មានអ្នករងរបួស ជាច្រើននាក់ ផ្សេងទៀត ត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់ ៕
ដកស្រង់ពី ៖ នគរវត្ត