Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

New Zealand កំណត់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីជី ជាប្រទេសដែលមានហានិភ័យខ្ពស់ដោយសារកូវីដ ១៩

  • បោះពុម្ព

 ប្រទេស New Zealand នៅថ្ងៃពុធទី ១១ ខែសីហានេះ បានកំណត់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីជី ថា ជាប្រទេសដែលមានហានិភ័យខ្ពស់ ដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ និងបានដាក់កំហិតលើការធ្វើដំណើរពីបណ្តាប្រទេសទាំងពីរនេះ។

រដ្ឋមន្ត្រីទទួលបន្ទុក COVID-19 លោក Chris Hipkins បាននិយាយថា ការធ្វើដំណើរទៅកាន់ប្រទេស New Zealand ពីប្រទេសឥណ្ឌូនេស៊ី និងហ្វីជី នឹងត្រូវបានដាក់កម្រិតចំពោះពលរដ្ឋ New Zealand ប្តី/ប្រពន្ធ និងកូនៗ និងឪពុកម្តាយកុមារតូចៗ ដែលជាពលរដ្ឋ New Zealand។

លោក Hipkins បានបន្ថែមថា អ្នកទេសចរផ្សេងទៀត រួមទាំងប្រជាជន New Zealand ត្រូវចំណាយពេល ១៤ ថ្ងៃនៅខាងក្រៅប្រទេសឥណ្ឌូនេស៊ីសិន មុនពេលហោះហើរមកដល់ប្រទេស New Zealand នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃពុធនេះ។