Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ភ្ញៀវ​ទេសចរ​ប្រមាណ​១​លាន​នាក់​មក​ក​ម្សាន្ត​ខេត្ត​សៀមរាប​កំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​

  • Print

នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរមកកម្សាន្តសរុបប្រមាណ ១លាននាក់។

យោងតាមរបាយការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ក្នុងរយៈពេល ៤ថ្ងៃមកនេះ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ មេសា ឆ្នាំ២០២៤ មានភ្ញៀវជាតិ អន្តរជាតិចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណ ១,២៣៩,៨០៨នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ១,២២៣,០០០នាក់ ចំណែកភ្ញៀវទេសចរបរទេសមានចំនួន ១៦,៨០៨ នាក់។

សូមបញ្ជាក់ផងដែរថា ក្នុងថ្ងៃទី១និងទី២ ភ្ញៀវដែលចូលមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្តមានចំនួនប្រមាណ៤៦៣,៥៤០ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៧,៨០៧នាក់។ ចំពោះនៅថ្ងៃទី១៦ មេសា ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ២៨,៨១៧ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៣,៨១៧ នាក់៕ 

ដកស្រង់ពី៖ ខ្មែរថាមស៍