Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ ​ចំនួន​៥​០​០​០​នាក់​ ​ក្នុងមួយថ្ងៃ​

  • Print

ចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតប្រហែល៥០០០ នាក់ក្នុងមួយថ្ងៃ កើនឡើងពី ២៦០០ នាក់កាលពីខែតុលាឆ្នាំមុន។

លោក ពេជ្រ សោភ័ណ្ឌតារា មន្ត្រីទទួលបន្ទុកផ្នែកគ្រប់គ្រងជើងហោះហើរបាននិយាយថា “អាកាសយានដ្ឋានទទួលជើងហោះហើរប្រចាំថ្ងៃជាមធ្យម៥០ជើង និងមានអ្នកដំណើរប្រហែល៥០០០ នាក់” ។

លោកបានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងដំណើរទស្សនៈកិច្ចរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាទៅកាន់ខេត្តសៀមរាបកាលពីសប្តាហ៍មុនថា បច្ចុប្បន្ន អាកាសយានដ្ឋានទទួលជើងហោះហើរពីប្រទេសចំនួន ៦ មកពីតំបន់អាស៊ាន និងពីរជើងមកពីប្រទេសចិន និងកូរ៉េខាងត្បូង។

ក្នុងចំណោមជើងហោះហើរទាំងនោះ ប្រទេសថៃ និងវៀតណាមកំពុងនាំមុខគេដែលមានជើងហោះហើរច្រើន។ លោកបានបន្ថែមថា អាកាសយានដ្ឋាននឹងពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសចិន កូរ៉េខាងត្បូង និងទិសដៅផ្សេងទៀតផងដែរ ដើម្បីបង្កើនជើងហោះហើរ។

លោកបានអោយដឹងទៀតថា “យើងក៏នឹងពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍លើការហោះហើរផ្លូវឆ្ងាយទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលនេះអាស្រ័យលើតម្រូវការ”។

ស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១៦ ខែតុលា។

ក្នុងនាមជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4E ដែលអាចទទួលជើងហោះហើរពីជុំវិញពិភពលោកជាមួយនឹងផ្លូវរត់ប្រវែង៣៦០០ ម៉ែត្រ និង៣៨ចំណត អាកាសយាន្តដ្ឋាននេះអាចទទួលអ្នកដំណើរ៧លាននាក់ក្នុងមួយឆ្នាំ ហើយត្រូវបានគេរំពឹងថានឹងបង្កើនសមត្ថភាពរទទួលអ្នកដំណើររហូតដល់ ១២លាននាក់ក្នុងមួយឆ្នាំពីឆ្នាំ២០៤០។

អាកាសយានដ្ឋានថ្មីនេះក៏មានសមត្ថភាពទទួលទំនិញតាមអាកាសបាន ១០,០០០ តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ ដែលនឹងកើនឡើងដល់ ២៦.០០០ តោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០។ លើសពីនេះ អាកាសយានដ្ឋានអាចទទួលជើងហោះហើរបាន ៦៥.៨០០ ជើងក្នុងមួយឆ្នាំនៅឆ្នាំ២០២៣ ដោយកើនឡើងរហូតដល់ ១១២.៧០០ ជើងក្នុងមួយឆ្នាំពីឆ្នាំ ២០៤០។

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាសាខារបស់ក្រុមហ៊ុន Yunnan Investment Holdings Ltd របស់ប្រទេសចិន បានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ១,១ ពាន់លានដុល្លារលើអាកាសយាន្តអន្តរជាតិដ្ឋាននេះ។

ពិធីបើកសម្ពោធអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរកាលពីខែវិច្ឆិកាកន្លងទៅ គឺជាឱកាសថ្មីសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។

ដកស្រង់ពី៖ ខ្មែរថាមស៍