Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុន​ប្ដេជ្ញា​បន្ត​ជួយ​សម្ភារ​ ​និង​បច្ចេកទេស​ដល់​ការងារ​អភិ​រក្ស​ ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ ​និង​សំបូរ​ព្រៃ​គុក

  • Print

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក កំពុងបើកកិច្ចប្រជុំពេញអង្គ លើកទី៣០នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ នេះ។

កិច្ចប្រជុំពេញអង្គ ដឹកនាំដោយសហប្រធានលោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។

សហប្រធានបារាំង លោក Jacques PELLET ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនោះ ថាការងារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ពិតជាមានបញ្ហាប្រឈមមិនតិចតួចឡើយ ក៏ប៉ុន្តែអ្នកគ្រប់គ្នាបានប្រឹងប្រែងជម្នះបញ្ហាទាំងនេះ រហូតដល់បានជោគជ័យ។

លោកបញ្ជាក់ទៀតថា យុទ្ធសាស្រ្តសម្រាប់ការអភិរក្សនិងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក រយៈពេល១០ឆ្នាំទៅមុខទៀត គឺផ្ដោតលើចំណុចសំខាន់ៗមួយចំនួន ដូចជាបង្កើនការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៃរមណីយដ្ឋានអង្គរ នៅតែបន្តការពារអភិរក្សតម្លៃលេចធ្លោជាសាកលដោយយកចិត្តទុកដាក់លើបំរែបំរួលអាកាសធាតុ ការការពារបរិស្ថាន ទេសភាពវប្បធម៌ ការថែរក្សាធនធានធម្មជាតិ។

ការអភិវឌ្ឍន៍សហគមន៍ មូលដ្ឋានលើកកម្ពស់ការថែរក្សាប្រាង្គប្រាសាទ និងសកម្មភាពទេសចរណ៍ ប្រកបដោយស្មារតី ទទួលខុសត្រូវ ។ បង្កើនសមត្ថភាពអ្នកជំនាញខ្មែរ ដើម្បីឆ្លើយតបនិងតម្រូវការពហុជំនាញ នៃការគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាល សិក្ខាសាលា អាហារូបករណ៍នៅបរទេស ការងារនៅតាមកន្លែងការបំពេញភារកិច្ចជាក្រុមនិងការគ្រប់គ្រងស្ថាប័នដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបនិង វិធីសាស្ត្រថ្មីៗ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាតំណាងរាស្ត្រជប៉ុន លោក Masahiro Komura បានថ្លែងដែរថា ការអភិរក្សអង្គរ គឺជាសេចក្តីប្រាថ្នារបស់យើងដែលត្រូវចែករំលែកធ្វើការរួមគ្នា ដូច្នេះការពង្រឹងធនធានមនុស្ស សម្រាប់ការងារអភិរក្សនិងអភិវឌ្ឍន៍ គឺជាការចែករំលែករួមគ្នាដើម្បីជួយដល់បេតិកភណ្ឌ ដែលជាសម្បត្តិរបស់មនុស្សជាតិ។

លោក Masahiro Komura ថ្លែងទៀតថា ជប៉ុននឹងបន្តផ្តល់ជំនួយដោយ ផ្អែកលើកម្លាំង របស់យើង។ ជំនួយទាំងនេះរួមបញ្ចូលទាំងការ សម្របសម្រួល ការផ្ទេរជំនាញ ចំណេះដឹង និងបច្ចេកវិទ្យា រវាងអ្នកជំនាញរបស់យើងនិងសមភាគីក្នុងស្រុក។

នៅក្នុងដំណើរការនេះ ប្រទេសជប៉ុនមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូដែលមានតាំងពីយូរមកហើយ រួមមានអង្គការយូណេស្កូ(UNESCO) អាជ្ញាធរជាតិអប្សរា រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាល បារាំងជាដើម៕