Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងទេសចរណ៍ បង្ហាញផែនទីទស្សនាពិធីបុណ្យទន្លេ នៅខេត្តសៀមរាប

  • Print

(ខេត្តសៀមរាប)៖ ពិធីបុណ្យទន្លេដែលក្រសួងទេសចរណ៍ សហការជាមួយសាលាខេត្តសៀមរាប ស.ស.យ.ក អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះឡើង ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប ឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខមួយ។

ពិធីបុណ្យទន្លេលើកទី៨នេះត្រូវបានគេមើលឃើញថាជាការប្រារព្ធឡើងយ៉ាងអធិកអធម ដែលមានគោលបំណងបង្ហាញពីសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃទន្លេរបស់កម្ពុជា ក្រោមម្លប់នៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រៅពីការបង្ហាញពីភាពស្រស់បំព្រងនៃផ្លូវទឹកដ៏រស់រវើករបស់កម្ពុជា ពិធីបុណ្យទន្លេលើកទី៨ នឹងក្លាយជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍ ដោយបានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិដ៏សំខាន់ទាំងនេះ។

ដកស្រង់ពី៖Fresh News