Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាល​ក្រុង​សៀមរាប​ដាក់​ផែនការ​ឱ្យ​សង្កាត់​ទាំងអស់​ចុះ​ស​ម្អា​ត​ស្ទឹង​នៅ​ចុង​ស​ប្ដាហ៍

  • Print

រដ្ឋបាលក្រុងសៀមរាប បានដាក់ផែនការឱ្យរដ្ឋបាលសង្កាត់ទាំង១២ ចុះសម្អាតស្ទឹង និងធ្វើទិវាសម្អាតបរិស្ថាន នៅរាល់ថ្ងៃអាទិត្យចុងសប្ដាហ៍ ដើម្បីជួយឱ្យបរិស្ថានក្នុងក្រុងសៀមរាប កាន់តែស្រស់ស្អាត។

ដើម្បីបង្កើនបរិស្ថាននៅក្នុងក្រុងសៀមរាបឱ្យកាន់តែស្រស់ស្អាតថែមទៀត រដ្ឋបាលក្រុងបានរៀបចំឱ្យ សង្កាត់ទាំងអស់ ចូលរួម និងរៀបចំយុទ្ធនាការសម្អាតស្ទឹង និងតាមផ្លូវសំខាន់ៗ ដោយបារស្លែ សំរាម រៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ។ល។ ការងារនេះធ្វើឡើងតាមការណែនាំរបស់លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ក្នុងគោលបំណង បំផុសចលនា ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាការពារ សិស្ស និស្សិតគ្រប់រូប ឱ្យចូលរួមធ្វើអនាម័យ កែលម្អ សោភណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងទីផ្សារ ដើម្បីធានាបាននូវគុណភាព បរិស្ថាន សោភណ្ឌភាព ទីប្រជុំជន និងសុខុមាលភាពសាធារណៈ។

ដកស្រង់ពី៖ ខ្មែរថាមស៍