Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២

  • Print

(ស្ទឹងត្រែង)៖ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទេសចរណ៍ឆ្នាំ២០២៤» ក្រោមអធិបតីលោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង និងមានការចូលរួមពីលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ កងកម្លាំងទាំង៣ប្រភេទ មន្ទីរអង្គភាពពាក់ពន្ធជុំវិញខេត្ត យុវជន សសយក ខេត្ត យុវជនកាកបាទក្រហមខេត្ត និងសិស្សានុសិស្សជាច្រើនរូបផងដែរ។

លោក អ៊ន់ ប៉ោសឿន បានឱ្យដឹងថា ថ្ងៃនេះជាឱកាសដ៏វិសេសវិសាលមួយ នៃមន្ទីរទេសចរណ៍ខេត្ត ដែលជាសេនាធិការរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីរៀបចំពិធីអបអរសាទរ ទិវាជាតិ ទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទ«ទីក្រុងស្អាត ដើម្បីទេសចរណ៍ ឆ្នាំ២០២៤» នៅក្នុងការងារកន្លងមកនេះ ដើម្បីជាកាលើកកម្ពស់ទិវាជាតិទីក្រុងស្អាត មន្ទីទេសចរណ៍តែងតែប្ររព្ធពិធីជារៀងរាល់ឆ្នាំ ជាក់ស្តែងឆ្នាំ២០២៤នេះ មន្ទីទេចរណ៍ក៏បានរៀបចំពិធីដូចឆ្នាំកន្លងទៅផងដែរ។ លោក អ៊ន់ ប៉ោសឿន បានបន្ថែមទៀតថា សម្រាប់បេក្ខភាពក្រុងស្ទឹងត្រែងនៅអាណត្តិឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៥ដែរជាការប្រឡងប្រណាំងទីក្រុងស្អាតអាណត្តិទី០៣ ដែរបេក្ខភាពក្រុងស្ទឹងត្រែងរបស់យើងទទួលបាននូវផ្ការំដួលមួយទង។

ក្នុងនោះដែរក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រឡងប្រណាំងទីក្រុងស្អាតនេះឡើងក្នុងគោលបំណង ដើម្បីឱ្យមានការជំរុញ ការរៀបចំឱ្យមានសោភ័ណ្ឌភាព ស្អាត ទាក់ទាញ តាមបណ្តារាជធានី ខេត្ត ក្រុង។ នៅក្នុងឱកាសនោះដែរលោក ញ៉ែម សារី បានមានប្រសាសន៍ថា ការប្រារព្ធទិវាជាតិនេះធ្វើឡើងដើម្បីបំផុសកាលើកទឹកចិត្តដល់បងប្អូូនជនរួមជាតិទាំងអស់ពិសេសយុវជនឱ្យបន្តយកចិត្តទុកដាក់ថែមទៀតក្នុងកាលើកកម្ពស់ការ អភិវឌ្ឍន៍បៃតងនឹងបដិសណ្ឋាកិច្ចល្អ នឹងភាពកក់ក្តៅសំដៅរួមចំណែកដល់ការអភិវឌ្ឍន៍វិសយ័ទេសចរណ៍នឹងការរីកចំរើននៃសង្គមជាតិ បច្ចុប្បន្នកម្ពុជាមានស្ថិរភាពសង្គមសេដ្ឋកិច្ចនិងនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រពន្ធ័ហេដ្ឋារចនាសំព័ន្ឋល្អប្រសើរ នឹងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ ៕

ដកស្រង់ពី៖sabay News