Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រាសាទភ្នំក្រោម ជម្រើស​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ និង​ថ្ងៃ​រៀប​លិច យ៉ាង​ល្អ​ប្រសើរ

  • Print

ខេត្តសៀមរាប ៖ ប្រាសាទភ្នំក្រោម ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅទស្សនាជាហូរហែ ដោយសារតែនៅទីនោះមានចម្ងាយមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប ពោលគឺប្រហែល១២គីឡូម៉ែត្រតែប៉ុណ្ណោះ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប។ លោក រ៉ា ឌី អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោម បានប្រាប់ឱ្យដឹងថា «នៅលើកំពូលភ្នំក្រោម មានប្រាសាទបុរាណមួយ ដែលស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។

ប្រាសាទភ្នំក្រោម គឺជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ដែលអាចទាក់ទាញទេសចរទៅទស្សនាមិនចេះដាច់ ព្រោះថា ក្រៅពីប្រាសាទបុរាណនៅលើភ្នំ អ្នកទេសចរក៏អាចទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាតបាន នាបរិវេណផ្នែកខាងកើតប្រាសាទ (ក្រជោម) និងទស្សនាទិដ្ឋភាពថ្ងៃរៀបលិច យ៉ាងស្រស់ស្អាត អមដោយទេសភាពព្រៃលិចទឹក ដាច់កន្ទុយភ្នែកនៃបឹងទន្លេសាប នៅខាងក្រោយប្រាសាទ (ផ្នែកខាងលិច) ដែលមានភាពខុសប្លែកពីទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង។ដោយមិនចាំបាច់ប្រជ្រៀតជា មួយទេសចរដទៃទៀត»។

លោកអនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោម បានប្រាប់បន្តថា «ទស្សនាទិដ្ឋភាពក្រុងសៀមរាបពីចម្ងាយ វាលស្រែប្រាំង របស់កសិករនៅជុំវិញនោះ និងផ្ទៃបឹង ទន្លេសាប អមដោយសំឡេងទូក ឬកាណូតបន្លឺឡើងមិនចេះដាច់ ដោយប្រជានេសាទរស់នៅក្បែរៗនោះ។ ជាពិសេសលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនដេដាស់គួរជាទីចាប់អារម្មណ៍»។

លោក រ៉ា ឌី បានឱ្យដឹងទៀតថា «ភ្ញៀវទេសចរដែលឡើងមកដល់ប្រាសាទភ្នំក្រោម នឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយមួយបែប ដោយអាចស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពស្រស់ស្អាត និងផ្លាស់ប្តូរតាមរដូវកាល បើសិនជាអាកាសធាតុអំណោយផលល្អ មិនមានភ្លៀងធ្លាក់ នឹងមើលឃើញផ្ទៃមេឃបញ្ចេញពន្លឺពណ៌មាសក្រហមឆ្អៅ។ ប៉ុន្តែបើមានភ្លៀងធ្លាក់ ឬមេឃស្រទុំវិញ នឹងមើលឃើញផ្ទៃមេឃខៀវស្រងាត់គួរជាទីគយគន់។

មិនត្រឹមតែប៉ុណ្ណោះ ភ្នំក្រោម ក៏ជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណដ៏ល្អ ក្រៅពីប្រាសាទភ្នំបាខែងផងដែរ»។ អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំនៅប្រាសាទភ្នំក្រោម បញ្ជាក់ថា «ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា បានរៀបចំទិសដៅទស្សនានៅបរិវេណប្រាសាទ ដែលភ្ញៀវអាចដើរតាមវង់ទស្សនា នឹងមើលឃើញទិដ្ឋភាពប្លែកៗស្រស់ស្អាត ផ្តិតយករូបភាពទាំងនោះទុកជាអនុស្សាវរីយ៍បាន។ មួយវិញទៀត ក្រុមការងារអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ ដោយកាត់ក្រីមែកឈើ បោសសម្អាតអនាម័យបរិស្ថាននៅជុំវិញនោះជាប្រចាំទៀតផង»៕

 

ដកស្រង់ពី៖កោះសន្តិភាព