២ខែដើមឆ្នាំ២០២៤ ទេសចរបរទេសជាង២៣ម៉ឺននាក់មកទស្សនារមណីយដ្ឋានអង្គរ
- Details
- Category: ព័ត៌មានទេសចរណ៍
រយៈពេល២ខែដើមឆ្នាំ២០២៤នេះ មានទេសចរបរទេសសរុប ២៣៥ ៨៥០នាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ដែលធ្វើឱ្យគ្រឹះស្ថានអង្គរ រកចំណូលបានសរុបជាង១១លានដុល្លារ។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ក្នុងខែកុម្ភៈ ទេសចរសរុប ១២០ ៣១៨នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតជាចំណូលស្មើនឹង ៥ ៧៣៦ ៦២១ដុល្លារ។ ចំណែកសរុបទាំង២ គឺខែមករា និងខែកុម្ភៈ ទេសចរមានចំនួនសរុប ២៣៥ ៣១៨នាក់ គិតជាចំណូលស្មើនឹង ១១ ២៣៤ ៦៧៥ដុល្លារ។ ចំនួននេះ បានកើតឡើងជាង៥២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ ក៏បានរាយការណ៍ពីការលក់សំបុត្រទូកនៅផែចុងឃ្នៀសផងដែរ។ ក្នុងនោះ ២ខែដើមឆ្នាំ ការលក់គិតជាចំណូលសរុប ២០៦ ២៩៨ដុល្លារ ដែលក្នុងនោះគិតជាចំនួនទូកសរុប ៦ ៥៩៧៕
ដកស្រង់ពី៖ ខ្មែរថាមស៍