Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Bruno ស្នើ​មានការគិតគូរឡើងវិញរឿងឲ្យកាតលឿងទាក់ទងនឹងការដោះអាវលើទីលាន

  • Print

ខ្សែបម្រើ Bruno Fernendes បានធ្វើការនិយាយទៅកាន់សារព័ត៌មាន ដោយធ្វើការស្នើសុំឲ្យលុបចោលលើការពិន័យទទួលបានកាតលឿង លើកីឡាករដែលដោះអាវលើទីលាន ដើម្បីអបអរក្នុងការស៊ុតចូលគ្រាប់បាល់ទាត់។

Bruno បានលើកឡើងថា ពិន័យនេះត្រូវតែដូរចេញហើយ ព្រោះសកម្មភាពបែបនេះគឺធ្វើឡើងដើម្បីតែធ្វើការអបអរ ក៏ដូចជាមោទនភាពនឹងក្រុមខ្លួន ឬក៏ខ្លួនឯងដែលបានស៊ុតចូលផ្ទាល់តែប៉ុណ្ណោះ ប៉ុន្តែច្បាស់ណាស់ការអបអរនេះត្រូវតែធ្វើឡើងដោយមានការគោរពក្លឹបផងដែរ។

ការទាមទារនេះកើតឡើងក្រោយ Amad បានស៊ុតចូលក្នុងការប្រកួតរវាង Man Utd នឹង Liverpool កាលពីពេលថ្មីៗនេះ នៅនាទី១២០+១ ដែលធ្វើឲ្យគេអបអរការស៊ុតចូលដោយបានដោះអាវ ដែលធ្វើឲ្យ Amad ទទួលបានកាតលឿងជាលើកទី២ ហើយក៏ទទួលបានកាតក្រហម។

គួរបញ្ចាក់ផងដែរថា ដោយសារតែមួយគ្រាប់នេះបានឲ្យ Man Utd ឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ៕