Dortmund ទាក់ទង Man Utd ចង់បាន Sancho ក្នុងលក្ខខ័ណ្ឌខ្ចីជើង
- Details
- Category: Sport News
ក្លឹប Borussia Dortmund បានទាក់ទងក្លឹប Manchester United ចង់បាន ខ្សែប្រយុទ្ធ Jadon Sancho ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
ការចរចារវាងក្លឹបទាំងពីរនេះគឺជិតបានបញ្ចប់ហើយ ដោយកំពុងចរចាលម្អិតពីលក្ខខ័ណ្ឌកុងត្រា។
យ៉ាងណាក៏ដោយការខ្ចីជើងនេះគឺច្បាស់ណាស់ថា នឹងគ្មានលក្ខខ័ណ្ឌដាក់ឲ្យទិញយក ក្រោយពេលចប់លក្ខខ័ណ្ឌខ្ចីជើងនោះទេ។
Dortmund មានភាពជឿជាក់ខ្លាំងក្នុងការនាំយក Sancho ពី Man Utd សម្រាប់រដូវកាលនេះ៕
ដកស្រង់ពី៖ Sabay