Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តម៉ាក Fuso ដាច់កង់ក្រោយខាងស្តាំទៅបុកម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ បណ្តាលអោយសា្លប់នៅនឹងកន្លែង

  • Print

ស្រុកកំពង់សិលា : នៅម៉ោង 04.៤០នាទីរសៀលថ្ងៃទី២៣  ខែមីនា  ឆ្នាំ២០១៦នេះ តាមបណ្តោយផ្លូវ ជាតិលេខ4  គីឡូម៉ែត្រ ១៣១. ១៣២ ភូមិសម្តេចតា ឃុំចំការហ្លួង រថយន្តម៉ាក Fuso ក្បាលពណ៌លឿង ស្លាកលេខ ភ្នំពេញ ៣B២៣៤៣ ( ទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ )

បើកដោយ ឈ្មោះ ឈឿង វត្ថា អាយុ២៥ឆ្នាំ ភេទប្រុស មានទីលំនៅ ភូមិក្រាំង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  ដល់ចំនុចខាងលើ រថយន្តបានដាច់ កង់ក្រោយខាងស្តាំ ទៅបុកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅស្លាកលេខ កំពង់ចាម ១N៤៩៨១ ( មានទិសដៅស្របគ្នា ) បើកបរឈ្មោះ ភន ភាន់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ លក់ចានឆ្នាំង ទីលំនៅ ភូមិប្រយុត ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម បណ្តាលអោយសា្លប់ នៅនឹងកន្លែង អ្នកបើក បររថយន្តខាងលើបាន នាំខ្លួនមកអធិការដ្ឋាន នគរបាលស្រុក ៕