Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះទីហ្វុងដំរី «ផ្តាច់ជីវិតប្រជាជនវៀតណាម កើនដល់ ២៩នាក់ និង ២៩នាក់បាត់ខ្លួន» ខណៈទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើន រងការបំផ្លិចបំផ្លាញ!

  • Print

(ហាណូយ)៖ ព្យុះទីហ្វុងដ៏កំណាច មួយដែលមានឈ្មោះថា ដំរី បានវាយប្រហារ ភាគកណ្តាល ប្រទេសវៀតណាម និងផ្តាច់យកជីវិត មនុស្សមកទល់នឹង ពេលនេះ កើនឡើងដល់ ២៩នាក់ហើយ ខណៈមនុស្ស ២៩នាក់ទៀត នៅក្នុងខេត្ត Khanh Hoa, Phu Yen, Dak Lak និង Binh Dinh ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន។

នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ អាជ្ញាធរវៀតណាម បានឲ្យដឹងនៅចន្ទនេះទៀតថា ក្រៅពីមនុស្សស្លាប់ និងបាត់ខ្លួន ជាច្រើននាក់ នៅក្នុងខេត្តភាគកណ្តាលទាំងបួន ខាងលើនេះ នាវាដឹកទំនិញតូច-ធំ និងទូកនេសាទប្រមាណ ២៣០គ្រឿង ក៏ត្រូវបានព្យុះដំរី មួយនេះ បោកពន្លិចទៅក្នុងសមុទ្រ ដោយរលកធំៗ និងខ្យល់បោកបក់ ខ្លាំងក្លាផងដែរ ។

នេះបើតាមការអះអាង ពីរដ្ឋមន្ត្រីក្រសួង កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Xuan Cuong។ សម្រាប់ការខូចខាតផ្សេងៗទៀតនោះ គឺផលដំណាំ ៣០,០០០ហិកតា ត្រូវបានលិចលង់ទៅក្នុងជំនន់ទឹកភ្លៀងយ៉ាងគំហុក ខណៈផ្ទះ ១,០០០ខ្នង បានដួលរលំទាំងស្រុង, ៤៣,០០០ខ្នងទៀតរបើកដំបូល ឬរងការបំផ្លាញ និងប្រជាជន ៣៣,០០០នាក់ ត្រូវបានជម្លៀស។ គួរបញ្ជាក់ថា ព្យុះខាងលើនេះ បានកើតមានឡើង យ៉ាងទាន់ហន់ នៅអំឡុងពេលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Da Nang ភាគកណ្តាលប្រទេស ចាប់ពីថ្ងៃទី០៦ ដល់ទី១១ ខែវិច្ឆិកា សប្តាហ៍នេះ ហើយក៏មុនដំណើរ មកដល់របស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ សម្រាប់តំបន់ដែលកំពុង ទទួលរងគ្រោះធ្ងន់ ជាងគេនោះ គឺស្ថិតនៅភាគកណ្តាលប្រទេស៕

ដកស្រង់ពី ៖FreshNews