Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនស្តាប់អង្គប្រជុំ! អភិបាលក្រុងប៉ោយប៉ែត​ បណ្តេញ​ចៅសង្កាត់ផ្សារកណ្តាល CNRP ចេញពីបន្ទប់ប្រជុំ ព្រោះរវល់​តែចុចទូរស័ព្ទ ​មិនគោរពបទបញ្ជា និងពេលវេលាធ្វើការ

  • Print

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានបណ្តេញអ្នកស្រី ឃុន ចន្ទី ចៅសង្កាត់ផ្សារកណ្ដាលមកពី គណបក្សសង្គ្រោះជាតិ (CNRP) ចេញពីអង្គប្រជុំក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ក្រោយពីមានការលើកឡើងរបស់អង្គក្រុមប្រឹក្សាក្រុង អំពីទង្វើ និងសកម្មភាពមិនគោរពបទបញ្ជាផ្ទៃក្នុង ពេលលោកស្រីគិតតែចុចទូរស័ព្ទ និងមិនគោរពពេលវេលា។

 លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា «បានជាខ្ញុំបណ្តេញលោកស្រី ឃុន ចន្ទី ជាចៅសង្កាត់ផ្សារកណ្តាលមកពី CNRP ចេញពីអង្គប្រជុំ ក្រុមប្រឹក្សាក្រុងដោយមូលហេតុ គាត់មិនគោរពម៉ោងការងារមិនស្តាប់អង្គប្រជុំ ចង់ចេញចូលតាមទំនើងចិត្ត និងមិនយកចិត្តទុកដាក់ស្តាប់ក្នុងពេលប្រជុំ គិតតែអង្គុយចុចទូរស័ព្ទដៃទៅវិញ អ្វីដែលមិនអាចទទួលយកបានជាងនេះទៅទៀតអ្នកស្រីចៅសង្កាត់ម្នាក់នេះតែងតែមកយឺតពេលប្រជុំជិត១ម៉ោង នេះជាទង្វើរអាក្រក់មួយដែលគោរពបទបញ្ជា និងមិនគោរពថ្នាក់លើ»

លោក ង៉ោ ម៉េងជ្រួន បានបន្តថា លោកស្រីចៅសង្កាត់ផ្សារកណ្តាល អ្នកស្រី ឃុន ចន្ទី ធ្វើទង្វើរមិនសមជាថ្នាក់ដឹកនាំនៅលក្នុងមូលដ្ឋានសោះគឺទី១៖ មិនគោរពទទួលបញ្ជាពីថ្នាក់លើ, ទី២៖ មិនគោរពពេលវេលាអង្គប្រជុំ, ទី៣៖ បានតមាត់ជាមួយប្រធានអង្គប្រជុំរបស់កំហឹងឈ្លោះក្នុងអង្គប្រជុំ, ទី៤៖ មិនអនុវត្តនូវការណែនាំរបស់ ក្រុមប្រឹក្សាក្រុងប៉ោយប៉ែតរាល់ការប្រជុំលើកឡើង។ អ្វីពិសេសនោះគាត់មិនចូលប្រជុំ កិច្ចការនារី គាត់គ្រាន់តែចូលចុះវត្តមាន ហើយដើរចេញថែមទៀតផង។

លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ទង្វើរបស់លោកស្រី ឃុន ចន្ទី មិនមែនលើកជាទី១ទេ ស្ទើរការប្រជុំទង្វើរគាត់ គឺបែបនេះជានិច្ច ហើយការដេញចេញជាលើកទី១ សម្រាប់ចៅសង្កាត់បែបនេះ៕

ដកស្រង់ពី៖FRESH NEW