ឯកឧត្តម ឡាន់ ឆន អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូក្រុងចាំស៊ូ មកទស្សនៈកិច្ចសិក្សាទីក្រុងនៃទីរួមខេត្តកូនពៅ
- Details
- Category: Provincial News
នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូក្រុងចាំស៊ូ (Changzhou) ដឹកនាំដោយលោក ស៊ូ ហុងហ្គូ (Zou Honggou) ប្រធានសមាគមន៍ ប្រជាជនក្រុង(ChangZhou)សម្រាប់បង្កើតមិត្តភាព ជាមួយបរទេស ដែលអញ្ជើញមកទស្សនៈកិច្ច សិក្សានិងស្វែងយល់ពី សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងខេត្តត្បូងឃ្មុំ
ក្នុងនោះដែរ មានការអញ្ជើ្ចញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/ អនុប្រធានមន្ទីរ ជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត។