Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈ្មួញលក់ដំឡូងមី នៅខេត្តរតនគិរី ត្អូញត្អែរពីការធ្លាក់ថ្លៃ និងរិះគន់មន្រ្តីព្រំដែននៅខេត្តរតនគិរី ជំរិតយកលុយពីពួកគាត់​

  • Print

(រតនគិរី)៖ ស្របពេលដែលតម្លៃ ដំឡូងមីកំពុងធ្លាក់ថ្លៃ នាំឲ្យប្រជាកសិករដាំដំឡូងមី ប្រឈមមុខនឹង ការជំពាក់លុយ ធនាគារវ័នក រីឯឈ្មួញរកស៊ីទិញ-លក់ដំឡូងមី ក៏បានត្អូញត្អែរផងដែរ ពីការប្រឈមនឹងការខាតបង់ ព្រោះរងការទារ លុយពីមន្រ្តីនៃ អនុគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ខេត្តរតនគិរី ធ្វើឲ្យពួកគាត់លែង ចង់ទិញដំឡូងមីតទៅទៀត ។

ក្រុមឈ្មួញកណ្តាល ដែលតែងប្រមូលទិញដំឡូងមី តាមចម្ការរបស់ប្រជាកសិករ ទៅលក់នៅទីផ្សារ ប្រទេសវៀតណាមនោះ បាននាំគ្នាបញ្ចុះតម្លៃ ថែមទៀត ដោយសារខាងមន្រ្តីនៃ អនុគណៈកម្មាធិការសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ខេត្តរតនគិរី ដាក់ប៉ារ៉ាស់ប្រចាំការ នៅទីរួមស្រុកអូរយ៉ាដាវ ដោយតម្រូវឲ្យ បង់លុយដូចជា រថយន្តចំណុះ៥តោន ក្នុង១គ្រឿង ៣ម៉ឺនរៀល និងរថយន្តធុនធំ៥ម៉ឺនរៀល ។

មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ក៏ត្រូវលុយ បង់ឲ្យកម្លាំងសមត្ថកិច្ច ៤ស្ថាប័នទៀត ដែលប្រចាំការនៅច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ មានថ្លៃកាហ្វេ និងថ្លៃគុយទាវ យ៉ាងហោចពី ៥ទៅ ៦ម៉ឺនរៀល ក្នុង ១គ្រឿង ។ ឈ្មួញកណ្តាលម្នាក់ឈ្មោះ ប៊ុត សំអាត បានប្រាប់ថា តម្លៃដំឡូងមី នៅប្រទេសវៀតណាម ទើបតែឡើងថ្លៃបន្តិច ក្នុងរយៈពេល២-៣ថ្ងៃនេះ គឺបាន៥០០រៀល ទៅ៥២០រៀល ក្នុង១គីឡូក្រាម ដោយសប្តាហ៍កន្លងទៅ បានតែ៤៦០ -៤៧០រៀល តែប៉ុណ្ណោះ ។

លោក ប៊ុត សំអាត បានបន្តថា ពួកគាត់ដើរប្រមូល ទិញតាមចម្ការ ៤៣០-៤៤០រៀល ក្នុង១គីឡូក្រាម ទៅហើយ ជួនកាលដឹកដល់ វៀតណាម ដំឡូងស្រកគីឡូ ត្រូវខាតដើម ទៀតផង ហើយការទិញដំឡូងមីដឹក កាត់តាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ទៅលក់នៅវៀតណាម ត្រូវចំណាយលុយ ច្រើនជាងដឹក ទៅលក់ចេញ តាមច្រកខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដែលមានចម្ងាយផ្លូវឆ្ងាយ ។ ប្រភពព័ត៌មាន មួយទៀតបានប្រាប់ដែរថា ក្រុមអនុគណៈកម្មាធិការ ខាងលើនេះ កំពុងត្រូវប៉ាន់ ខ្លាំងណាស់រាល់ថ្ងៃ សូម្បីតែកូន រថយន្តកាមរី ដឹកឈើឆ្លងកាត់ ក៏មិនលើកលែងឲ្យដែរ ក្រោមរូបភាពកន្ទេលធំ បន្លំដេក ។

ទាក់ទិញទៅនឹង ក្រុមការងារអនុគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តរតនគិរី តម្រូវឲ្យបង់ថ្លៃបាយ មានតម្លៃខ្ពស់នេះដែរ អង្គភាព Fresh News មិនអាចទាក់ទង ជាមួយមន្រ្តីនៃ អនុប្រធាន អនុគណៈកម្មាធិការសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ខេត្តរតនគិរី បានទេ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ៕