Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣៣ អាណត្តិទី២

  • Print

របៀបវារៈចំនួន៤ ត្រូវបានពិនិត្យ ពិភាក្សា និងអនុម័ត ដោយក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣៣ អាណត្តិទី២ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅសាលាប្រជុំតូច សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលរង ខេត្តត្បូងឃ្មុំ

តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត នាយករដ្ឋបាល សាលាខេត្ត មន្ទីរជំនាញជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំសាមញ្ញ លើកទី៣៣ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ពិភាក្សាលើរបៀបវារ ចំនួន ៤រួមមាន ៖ ១.ពិនិត្យនិងអនុម័តលើ សេចក្ដីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំ សាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ២.ពិនិត្យពិភាក្សា និងអនុម័តលើ សេចក្ដីព្រាង របាយការណ៍ រីកចម្រើនប្រចាំខែមករា ឆ្នាំ២០១៧ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្ដីព្រាងរបាយការណ៍ រីកចម្រើនប្រចាំ ឆ្នាំ២០១៦ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ និងបញ្ហាផ្សេងៗ ។